កំណាព្យ


ធម៌ថ្មី​ ធម៌ចាស់​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ច្បាប់ក្រមង៉ុយ”

១. ពួក​ចាស់​ដៀល​ត្មះ​អ្នក​ប្រាជ្ញ​ថ្មី រឿង​ធម៌​បាលី​ស្ដី​ប្រមាណ

ប្រមាណ​ទៅ​មក​មិន​ឈប់​ខាន ហាម​ប្រាម​មិន​បាន​មិន​បាត់​មាត់​ ។​
២. ព្រះធម៌​ព្រះពុទ្ធ​តែ​មួយ​អង្គ លោកសង្ឃ​បួស​រៀន​តាម​ដោយ​វត្ត

សង្ឃ​ខ្លះ​ចេះ​ស្ទើរ មិន​ចាំ​ស្ទាត់

បទពាក្យប្រាំពីរ

បទ ន មោ​ ទី១​,២

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
និពន្ធដោយ ៖ លោក ធន់ ហ៊ិន​

បទ​ ន​ មោ​(ទី១)​
ន​ អ្នកណាចង់ចេះចងកាព្យ​ មោ​​ មោះមិនដាបដោយរវល់​

ពុ​ ពង្សវង្សប្រាជ្ញអាចឈ្វេងយល់​ ទ្ធា​ ធាតុជួបជល់ជាក់ជាចេះ​
យ​ យកច្បាប់មកមើលពិនិត្យ​ សិ​ សិក្សាគិតជាចំណេះ​

ទ្ធំ​ ធេងលេងល្បងកុំខ្លាចល្បេះ​ អ​ ឱនអង្គអេះក្បាល់ចំណាំ​
អា​ អានពាក្យពោលយោលតាមច្បាប់​ ឥ​ ឥតគេប្រាប់កុំប្រឹងចាំ​

ឦ​ ឥឡូវត្រូវប្រុងចាំ​ ឧ​ ឧស្សាហ៍ចាំចាប់ពាក្យចួន​

រដូវធ្វើប្រហុក​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
និពន្ធដោយ ៖ លោក ខៀវ បញ្ញាវុឌ្ឍ​

គោកំពង់ឆ្នាំងពាក់ស្បែកជើង​ ជួររទេះយើងបរហូរហែ​

មានចាស់មានក្មេងមានទាំងឆ្កែ​ ជាទម្លាប់ខ្មែរតាំងពីដើម​
ខ្លះដឹកបាវស្រូវខ្លះអង្ករ​ ខ្លះទៀតដឹកស្ករច្រើនសម្បើម​

ងៀតត្រីអន្លង់នៅសើមៗ​ ខ្លះមានទាំងមើមដំឡូងផង​
ដល់ម្លប់គេឈប់ដាក់ដាំបាយ​ ក្មេងៗសប្បាយស្រែកអឺងកង​

កូនប្អូនកាន់ដៃអាកូនបង​ ដឹកគោទៅចងស៊ីចំបើង​

ម្ជូរនិងចំណីផ្លែឈើ​(១-៣)​

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
និពន្ធដោយ ៖ លោក គង់ វេទ​

ឈ្មោះនិងចំនួនខែ​ ក្នុងរដូវនីមួយៗ
ចន្ទគតិ​
-ហិមៈ(៤ខែ)​ អស្សុជ​. កត្ដិក​. មិគសិរ​. បុស្ស​
-គិម្ហៈ(៤ខែ)​ មាឃ​. ចេត្រ​. ពិសាខ​
-វស្សៈ(៤ខែ)​ ជេស្ជ​. អាសាឍ​. ស្រាពណ៍​. ភទ្របទ​
សុរិយគតិ​
-តុលា​. វិច្ឆិកា​. ធ្នូ​.​ មករា​
-កុម្ភៈ​. មីនា​. មេសា​. ឧសភា​
-មិថុនា​. កក្កដា​. សីហា​. កញ្ញា​។

ឆ្កួត​៨​យ៉ាង​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
និពន្ធដោយ ៖ នូច ជីម​

លោកិយយើងនេះពិបាកណាស់​ ទោះក្មេងឬចាស់កើតរោគា​

ជួនក្មេងសតិស្ទើរលេលា​ មិនសូវមានច្រើនគគោក​
ខ្លះជាកម្មុម្មត្តកោ​ ចិត្តចើងធំប៉ោដោយរាគរោគ​

កើតឆ្កួតព្រោះអំពើស្មោកគ្រោក​ ដ្បិតអីសត្វលោកនេះមានកម្ម​
កម្មទាញឲ្យឈ្លក់ក្នុងកាមា​ វក់តាមតណ្ហាជាប្រចាំ​

ស្រវឹងក្នុងកាមគុណទាំងប្រាំ​ គឺកម្មនាំឲ្យឆ្កួតលេលា​

ប្រពន្ធ​ដើម​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. បុរស​ម្នាក់​​​​គឺ​​​ជា​អ្នក​មាន​ មាន​លុយ​វាល់​​​​លាន​ផ្ទះ​វីឡា​

ថែម​ប្រពន្ធ​ស្អាត​ច្រើន​ផង​ណា​ កើត​ជា​ឡូឡា​ដណ្ដើម​គ្នា​
២. ប្រជែង​ឋានៈ​ប្រពន្ធ​ដើម​ តួនាទី​ឆ្នើម​អាច​បញ្ជា​

លើ​គ្រប់​បញ្ហា​ផ្ទះ​នានា​ ដោយ​អាច​ទាមទារ​យក​ឲ្យ​បាន​

មក​ពី​ខ្ញុំ​ធ្វើខុស​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. រសៀល​ថ្ងៃ​មួយ​មេឃ​ស្រទំ​ ខ្យល់​បក់​មក​ពុំ​មាន​ឈប់​ឈរ​

ត្រជាក់​ហើយ​មនុស្ស​សាទរ​ គយគន់​ទូក-ង​ពេល​ប្រណាំង​
២. មាន​បុរស​ម្នាក់​មុខ​ស្រងូត​ ចរិត​គាត់​ស្លូត​តែ​រាង​ស្លាំង​

អង្គុយ​លើ​ស្មៅ​ឆី​ចេក​អាំង​ ស្នាម​ខ្មៅ​ជាំ​ខ្លាំង​ភ្នែក​ទាំងសង​

កំប៉េះគូទ?​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. អ្នកគ្រូ​មុំ​ស្រស់ប្រិមប្រិយ​ ស្អាត​សាច់​ឡើង​ខ្ចី​រាង​សោភា​

គ្រូ​ប្រុស​ជ្រួលជ្រើម​គ្រប់ៗគ្នា​ ទាស់​ភរិយា​មាន​ទៅ​ហើយ​
២. ស្ដាយ​អើយ​សែន​ស្ដាយ​សម្ផស្ស​ស្រស់​ ដំណើរ​ឥត​ខ្ចោះ​សម​ម៉្លេះ​អើយ​

កើត​រមូល​ទ្រូង​មិន​ចេះ​ស្បើយ​ តើ​អ្នក​ណា​ឆ្លើយ​បាន​ជា​គូ​

យុទ្ធសាស្រ្ត​​​ឈ្នះស្មើ​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. លើឡានក្រុង​មួយ​ស្រីពីរ​ប្រាណ ឈ្លោះគ្នារំខានយកឈ្នះដៃ

ចេញជា​សម្លេង​តឹងតែង​ក្រៃ ហួសពី​តថ្លៃ​ទំនិញ​ផ្សារ​
២. ស្រី​ទីមួយ​ទារ​បិទកញ្ចក់ ព្រោះ​ហេតុ​អាក្រក់​គាត់​នោះ​ណា

ត្រូវ​ខ្យល់រងារ​ក្ស័យ​ជីវ៉ា ដាច់​ខាត​ត្រូវការ​បិទកញ្ចក់​

ជេរ​ដោយ​ទាំង​អ្នក​មើល?​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. រដូវ​បុណ្យទាន​នៅ​ស្រុកខ្មែរ រាល់​ដង​តែងតែ​មនុស្ស​អ៊ូអែ​

ដោយ​មាន​លេង​ល្ខោន-​អាយ៉ៃ​ដែរ​ ទាស់​តែ​ពេល​នេះ​ម្ចាស់​ដើម​បុណ្យ​
២. ដាក់​បញ្ជាំង​រឿង​ភាគ​គុណ​ចិន ល្អ​មើល​តួ​ប៉ិន​មិន​ខ្លាច​យត្រុន​

អ្នក​មើល​ជក់ចិត្ត​លើស​ពី​កុន​ តាម​ភាព​ដាប​ដុន​នៃ​សាច់​រឿង

ពិន័យក្នុងគុក​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. បុរស​ម្នាក់​ជា​ចោរ​យ៉ាង​ឆើត ថ្ងៃ​នេះ​មិន​កើត​ក៏​អស់លក្ខ័ណ៍

ត្រូវ​ប៉ូលីស​ចាប់​ជាប់​អន្ទាក់​ រុញ​ទាំង​ញ័រញាក់​បញ្ជូល​គុក​
២. ប្រពន្ធ​ខ្លោច​ចិត្ត​អាណិត​ប្ដី​ ដែល​ធ្លាប់​បេតី​សែន​កើត​ទុក្ខ​

ធ្លាប់​ស្រៀវ​រមួល​ទាំង​ក្ដៅ​មុខ​ ពេល​ប្ដី​វាយ​លុក​លុយ​ចាត់​ការ​

ជំនាញ​ដឹកនាំ​ខុសគ្នា​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. មេទាហាន​ម្នាក់​ពេល​សម្រាក អង្គុយ​នៅ​យ៉ាក​កៀន​បន្ទាយ​

រួច​មេទាហាន​ក៏​និយាយ​ ទៅ​នាយ​ម្នាក់​ជា​កូន​ទាហាន​
២. ពេល​ឯង​ធ្វើធំ​មាន​ប្រាក់​ច្រើន​ ឯង​ប្រើ​ប្រាក់​កើន​ជា​អ្នក​មាន​

យក​ទោ​ធ្វើអ្វី​ប្រើ​ធនធាន សាច់​ប្រាក់​វាល់​លាន​អាច​ចាយ​បាន

ប្រពន្ធ​ចុង​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ជីវិតចម្រុះបែប”
និពន្ធដោយ ៖ លោក ស៊ិន ទូច

១. សាច់​ក​ស​ខ្ចី​ឡើង​ហ្មត់​ខៃ​ គួរ​ភិសម័យ​ម៉្លេះ​ទេ​ណា​

ដើម​ទ្រូង​ពើង​ក្បំ​ភ្នំ​ទ្វេហា​ ស្រួច​គួរ​ចាត់​ការ​ច្របាច់​ថ្នម​
២. ចិញ្ចើម​កោង​ខ្វង់​ដូច​ដង​ធ្នូ​ ពេល​គន់​មើល​យូរ​គួរ​បី​បម​

ផ្ពាល់​ស្រស់​ឡើង​ថ្លា​ក្រវ៉ិល​អម​ សក់​ស្រី​ពណ៌​ប៉ម​ទង់​ដែង​ខ្ចី​

ដៀលមនុស្សចាស់​ ប៉ះ​គ្រូឯង​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ច្បាប់ក្រមង៉ុយ”

១. សង្ខេប​បទ​បែប​រឿង​ប្រដៅ ទូន្មាន​អ្នក​ខ្លៅ​ឈប់​ទុក​ស្លេះ

សូម​ក្រើន​អ្នក​ប្រាជ្ញ​មាន​តម្រិះ កុំ​តិះដៀល​ខាស់​ជាន់​មុនៗ​ ។​
២. កុំ​ថា​ចាស់​ល្ងឹត ល្ងង់​ល្ងីល្ងឺ ក្រែង​ពាន​ទៅ​លើ​អ្នក​មាន​គុណ

កុំ​ពោល​ថា​ចាស់​ថយថោក​ធន់ ក្រែង​ស៊ុន​ទៅ​លើ​គ្រូ​អាត្មា​ ។​

ការអានពាក្យបាលី​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ច្បាប់ក្រមង៉ុយ”

១. និយាយ​ឲ្យ​ដឹង​ដើម​កំណើត កកើត​អក្ខរា​ចារ​ស្លឹក​រឹត

បកប្រែ​បាលី​សេចក្ដី​ពិត ពិនិត្យ​ត្រឹមត្រូវ​តាម​ពុទ្ធដិកា​ ។​
២. ទសជាតិ​ទាំង​ដប់​មាន​គ្រប់​វត្ត ប្រែ​ត្រូវ​ប្រាកដ​ព្រះគាថា

ព្រះធម៌​សូត្រមន្ត ឬ​សូត្រដារ អ្នក​រៀន​អក្ខរា​ពីរ​ចំណែក​ ។​

ធម៌ថ្មី​ ធម៌ចាស់​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “ច្បាប់ក្រមង៉ុយ”

១. ពួក​ចាស់​ដៀល​ត្មះ​អ្នក​ប្រាជ្ញ​ថ្មី រឿង​ធម៌​បាលី​ស្ដី​ប្រមាណ

ប្រមាណ​ទៅ​មក​មិន​ឈប់​ខាន ហាម​ប្រាម​មិន​បាន​មិន​បាត់​មាត់​ ។​
២. ព្រះធម៌​ព្រះពុទ្ធ​តែ​មួយ​អង្គ លោកសង្ឃ​បួស​រៀន​តាម​ដោយ​វត្ត

សង្ឃ​ខ្លះ​ចេះ​ស្ទើរ មិន​ចាំ​ស្ទាត់ ភ្លើៗ​ សូត្រ​ភ្លាត់​មិន​ត្រូវ​ខ្យល់​ ។​
ភ្លើៗ​ សូត្រ​ភ្លាត់​មិន​ត្រូវ​ខ្យល់​ ។​
៣. គេ​ប្រាប់ថា​ខុស​ប្រកាន់​ខឹង មិន​ដឹង​ថា​ខ្លួន​រៀន​មិន​ដល់

មិន​ដែល​សួរ​គេ​ព្រោះ​មិន​ឆ្ងល់ សម្គាល់​ថា​ខ្លួន​ត្រូវ មិន​ខុស​ ។​
៤. អ្នក​ប្រាជ្ញ​លោក​សូត្រ​ចាំ​បាលី ថា​គេ​ធម៌​ថ្មី ស្ដី​បន្ដុះ

បន្ទោស​ទៅ​មក​ឆ្លង​ឆ្លើយ​ឈ្មោះ មិន​ព្រម​ចំណុះ ចុស​ខំណាំ​ ។​
៥. ចំណែក​ចំណេះ​ចេះ​រាល់​ខ្លួន បរាជិក​បួន1 វិន័យ​ប្រាំ

មហា​វគ្គ ចុល​វគ្គ អាទិ​កម្ម ព្រះ​អង្គ​គ្មាន​ផ្ដាំ​ឲ្យ​ឈ្លោះ​គ្នា​ ។​
៦. ផ្ដាំ​ឲ្យ​តែ​កាន់​សិក្ខាបទ អ្នក​បួស​រាល់​វត្ត​ត្រូវ​សាមគ្គា

ព្រះពុទ្ធ​រូប​រាល់​វិហារ វន្ទា​គោរព រាល់​យប់​ថ្ងៃ​ ។​
៧. នមស្ការ​ ធម៌​បី​បទ សូត្រ​ហា​ហប​មាត់​នឿយ​ជើង​ដៃ

មិន​ដឹង​ប្រាកដ​រតនត្រ័យ មិន​ចេះ​សង្ស័យ​សួរ​អ្នក​ណា​ ។​
៨. អ្នក​ប្រាជ្ញ​លោក​សូត្រ​ចំ​បាលី ប្រែ​ចេញ​សេចក្ដី​ឲ្យ​ពិស្ដារ

អ្នក​ខ្លៅ​មិន​ស្ដាប់​តាម​ពុទ្ធដិកា គេ​ថា​ខ្លួន​ខុស ប្រកាន់​ខឹង​

No comments:

Post a Comment