Saturday, August 17, 2013

ការសាងសង់ប្រាសាទអង្គរវត្ដ

អង្គរអាថ៌កំបាំង Angkor mystery (1)


1 Vote


ដកស្រង់ចេញពី «ប្រវត្តិសាស្រ្តខ្មែរ» ដោយ ដេវិឌ ឆាណ្ឌល័រ  David Chandler ( A History of Cambodia, 2000)

ប្រាសាទអង្គរវត្ដ -ព្រះបាទ សូរ្យវរ្ម័នទី ២ – ព្រះនរាយណ៍
Angkor Vat – Suryavarman II – Vishnu

បណ្ដាឆ្នាំចុងក្រោយនៃ ស.វ.ទី 11 គឺជាឆ្នាំកើតចលាចល និង ការបែកបាក់ ។ ពេលខ្លះ « មានព្រះរាជា » 2 ឫ  3 អង្គ ដណ្ដើមតួនាទីជាស្ដេចកាន់អំណាចផ្ដាច់ការ ។ ក៍ប៉ុន្តែ នៅចុង ស.វ.ទី 11 មានសត្តតិវង្សថ្មីមួយបានឡើងសោយរាជ្យនៅអង្គរ ហើយបានកាន់កាប់អំណាចអស់រយះពេលជាង 100 ឆ្នាំ ។  គេបានដឹងតិចតួចពីព្រះមហាក្សត្រ 2 អង្គដំបូង គឺព្រះបាទ ជ័យវរ្ម័នទី ៦ និងព្រះអនុជរបស់ទ្រង់ ព្រះនាមព្រះបាទ ធរណីន្រ្ទវរ្ម័នទី ១ ។ ប៉ុន្តែ ចៅក្មួយប្រុសមួយរបស់ព្រះមហាក្សត្រទាំងពីរអង្គនេះ គឺព្រះបាទ សូរ្យវរ្ម័នទី ២  ដែលបានស្ថាបនាប្រាសាទអង្គរវត្ត គឺជាក្សត្រដែលបានបង្រួបបង្រួមប្រទេស ដូចព្រះបាទ យសោវរ្ម័នទី ២ និង ព្រះបាទ សូរ្យវរ្ម័នទី ១  ‌‌ដែរ ។ ប្រសិនបើគេជឿតាមសិលាចារឹតរបស់ទ្រង់ ទ្រង់បានទទួលអំណាចនៅពេលទ្រង់នៅក្មេង បន្ទាប់ពីទទួលបានជ័យជំនះក្នុងការប្រយុទ្ធប្រឆាំងនិងក្សត្រាមួយអង្គដែលជាគូប្រជែង ៖
« ដោយឃ្លាតចេញពីកងទព័របស់ទ្រង់ ដែលធំមហិមាដូចសមុទ្រនៅក្នុងសមរភូមិ  […]  ទ្រង់លោតផ្លោះទៅឈរលើក្បាលដំរីរបស់រាជសត្រូវ ហើយបានពិឃាត [ ស្ដេចនោះ ] ប្រៀបដូចជាគ្រុឌសម្លាប់ពស់នៅល់ជំរាលភ្នំដូច្នោះដែរ »

ព្រះបាទ សូរ្យវរ្ម័នទី ២ គឺជាព្រះមហាក្សត្រដំបូងគេ ដែលសោយរាជ្យរាជាណាចក្រខ្មែររួបរួមគ្នាតែមួយ  ចាប់តាំងពីព្រះបាទ ឧទយាទិត្យវរ្ម័ន ទី ២ បានសោយទីវង្គតក្នុងទសវត្សរ៍ឆ្នាំ 1060 ។  លក្ខណៈដូចគ្នាទៅនឹងរាជ្យរបស់ព្រះបាទ ព្រះបាទ សូរ្យវរ្ម័នទី ១ ដែលប្រហែលជាពុំមែនជាសាច់សាលោហិតនឹងគ្នាមានច្រើន ហើយផ្ដល់នូវពត៌មានច្រើន ។  ព្រះរាជាទាំង 2 អង្គនេះ បានកាន់ឡើងអំណាចនៅសម័យកាលដែលរាជាណាចក្រមានការបែកបាក់និងគ្មានសណ្ដាប់ធ្នាប់ ។  ព្រះរាជាទាំង 2 អង្គ បានកែប្រែបញ្ហានេះ ក្រោយពីទីក្រុងយសោធរបុរៈនៅស្ថិតក្នុងកណ្ដាប់ព្រះហស្ថទ្រង់ ដោយបង្កើតនយោបាយរដ្ឋបាលខ្លាំងពូកែ ដោយគ្រងរាជ្យយ៉ាងរឹងមាំ និង សមហេតុសមផល  ដោយការពង្រីកទឹកដីនិង ពលករក្រោមការត្រួតត្រារបស់ព្រះអង្គ ។ ព្រះបាទ សូរ្យវរ្ម័នទី ២បានបើកយុទ្ធនាការនៅទិសខាងកើតច្បាំងនឹងយួន និង ចាម ដោយប្រើទាហានស៊ីឈ្នួលដែលភាគច្រើនមកពីតំបន់ចំណុះនៅទិសខាងលិច ។  ទ្រង់បានបង្កើតទំនាក់ទំនងផ្លូវទូតជាមួយប្រទេសចិន ហើយទ្រង់ជាព្រះមហាក្សត្រដំបូងនៅអង្គរដែលបានធ្វើដូច្នេះដែរ ។ ដូចព្រះបាទ សូរ្យវរ្ម័នទី ១ ដែរ ព្រះអង្គក៍បានផ្ដាច់ព្រះកាយចេញពីសាសនារបស់ស្ដេចមុនៗ ដែរ ។  ព្រះបាទ សូរ្យវរ្ម័នទី  បានធ្វើយ៉ាងនេះ ដោយឧបត្ថមដល់ព្រះពុទ្ធសាសនា តែម៉្យាងទៀត ព្រះមរណនាមរបស់ព្រះអង្គ គឺ « បរមវិស្ណុលោក» (បរមពិស្ណុលោក) បង្ហាញពីការគោរពបូជាចំពោះព្រះនារាយណ៍ (ព្រះវិស្ណុ) ដែលជាការមិនប្រក្រតីសំរាប់ព្រះរាជាខ្មែរ ។ គោលនយោបាយថ្មី និង ផ្ទាល់ព្រះអង្គ អនុវត្តទៅ ព្រមគ្នាជាមួយសកម្មភាពដើម្បីបានភាពស្របច្បាប់ ដែលភ្ជាប់ព្រះរាជាទៅនឹងទីកន្លែងធម្មយាត្រានាសម័យមុនអង្គរ ដូចជាវត្តភូ (ប្រទេលលាវសព្វថ្ងៃ) ដោយមានរាជគ្រូហិណ្ឌូ ដែលមានការពាក់ព័ន្ធជាមួយព្រះរាជាជំនាន់មុនៗ ។  ចំពោះរចនាបថសិល្បៈ ក៍មានការពាក់ព័ន្ធជាមួយរចនាបថក្នុងរជ្ជកាលរបស់ស្ដេចមុនៗ ដែលគេបានផ្ដួលរំលំដែរ ។
Add caption

ការគោរពបូជារបស់ព្រះបាទ សូរ្យវរ្ម័នទី ២ ចំពោះព្រះនរាយណ៍ បាននាំព្រះអង្គស្ថាបនាប្រាសាទធំបំផុត ប្រហែលជាល្អបំផុត និង មានភាពអាថ៌កំបាំងបំផុត ក្នុងចំណោមប្រាសាទនានានៅអង្គរ ដែលឥឡូវនេះគេហៅថា ប្រាសាទអង្គរវត្ត ឫ អង្គរតូច ដែលជាប្រាសាទផង ផ្នូរផង និង មន្ទីរមើលផ្កាយទៀតផង ។  គេបានចាប់ផ្ដើមកសាងប្រសាទនេះ នៅដើមរជ្ជកាលរបស់ទ្រង់ ហើយគេមិនបានកសាងរួចរាល់ទាំងស្រុងទេរហូតដល់ព្រះអង្គសោយទិវង្គតនៅប្រហែលឆ្នាំ 1150 ។  មានភស្ថុតាងគួរឲ្យចាប់អារម្មណ៍  ទើបប្រទះឃើញថ្មីៗនេះ បញ្ជាក់ថា បដិមាព្រះនារាយណ៍មាឌធំនៅកណ្ដាលប្រាសាទអង្អរវត្ត ដែលធ្លាប់បាត់បង់ទៅតាំងពីយូរណាស់មកមុនគេប្រទះឃើញវិញនោះ ដែលអ្នកស្រុកហៅថា តារាជៗ គេបានឧទ្ទិសឆ្លងនៅក្នុងខែកក្កដា ឆ្នាំ 1131 ទំនងជាក្នុងខួបកំណើតលើកទី 33 របស់ព្រះបាទ សូរ្យវរ្ម័ន (ជាតួលេខមួយមានអត្ថន័យសំខាន់ខាងលោកធាតុវិទ្យានៅក្នុងសាសនាឥណ្ឌា) ។

                                         បដិមាព្រះនារាយណ៍ ឫ តារាជ

No comments:

Post a Comment