សុខភាព

សុខភាព

ការ​ណែនាំ​ខ្លះ​ៗ​ឲ្យ​គូស្នេហ៍​អាច​បង្កើន​ឱកាស​បាន​កូនប្រុសស្រី​ដូច​ក្ដីប្រាថ្នា


ប្រសិន​បើ​អាច​ជ្រើសរើស​មែន​គូស្វាមី​ភរិយា​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់ ​ បាន​កូនប្រុស​ផង កូនស្រី​ផង​ជា​ជាង​ការ​ផ្ដល់​កំណើត​ដល់​កូន​ៗ​សុទ្ធ​តែ​ប្រុស​ឬ​សុទ្ធ​តែ​ ស្រី​។ ដោយឡែក​មាតា​បិតា​មួយ​ចំនួន​ក៏​មាន​ទស្សនៈ​ចង់​បាន​កូនប្រុស​ច្បង ឬ​ស្រីច្បង ដោយ​ហេតុផល​ផ្សេង​ៗ​គ្នា​។ ដូច្នេះ​ហើយ ការ​កំណត់​ភេទ​របស់​ទារក​គឺជា​ប្រធានបទ​ដ៏​ពេញនិយម​ចំពោះ​ប្ដីប្រពន្ធ​ដែល​ ចង់​កសាង​គ្រួសារ​។

ការ​កែច្រមុះ​កើន​ស្រប​​​ផលវិបាក


ការ​វះកាត់​សម្ផស្ស​ច្រមុះ​នៅ​ប្រទេស​កម្ពុជា​យើង ក៏​ដូចជា​បណ្ដា​ប្រទេស​នៅ​ទ្វីបអាស៊ី មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ការ​វះកាត់​កែសម្ផស្ស​ច្រមុះ​ឈរ​លើ​លំដាប់​ខ្ពស់​ជាង​គេ​បន្ទាប់ពី​ការ​ វះកាត់​ធ្វើ​ត្របក​ភ្នែក​ពីរ​ជាន់​។

ការ​វិវឌ្ឍ​របស់​គភ៌​ទៅ​តាម​សប្ដាហ៍

130807_22a
ទារក​ក្នុង​ផ្ទៃ​គឺជា​ជីវិត​តូច​មួយ​ដ៏​មាន​តម្លៃ​ចំពោះ​មាតា​បិតា​គ្រប់ ​រូប​។ ដូច្នេះ​ហើយ​ឪពុកម្ដាយ​តែង​ចង់​ដឹង​ថា តើ​កូន​របស់​ខ្លួន​មាន​ការ​វិវត្ដ​ដូចម្ដេច​ខ្លះ​ខណៈ​ទារក​តូច​កំពុង​ស្ថិត​ ក្នុង​ផ្ទៃ​នោះ​។

ស្រោមអនាម័យ​អាច​ជួយ​រក្សា​ពពួក​បាក់តេរី​ល្អ​ការពារ​យោនី​ស្ត្រី

130807_21c
ស្រោមអនាម័យ​ក្រៅ​ពី​គុណប្រយោជន៍​ជួយ​ការពារ​ស្រ្តី​មិន​ឲ្យ​មាន​កូន​និង ​ ការពារ​ជំងឺ​ឆ្លង​នានា​ពេល​រួមភេទ​នោះ វា​ក៏​អាច​ជួយ​បង្ការ​មិន​ឲ្យ​បាក់តេរី​នៅក្នុង​រន្ធ​យោនី​ស្រ្តី​មាន​ ដំណើរការ​ល្អ​ទៀត​ផង​។ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​របស់​ក្រុម​ស្រាវជ្រាវ​ប្រទេស​ចិន​បាន​ បង្ហាញ​។

ងូតទឹក​ដុះ​សាប៊ូ​រក្សា​អនាម័យ​ធ្វើឲ្យ​កុមារ​ធំធាត់​លូត​កម្ពស់​បាន​ល្អ

130807_21a
យោងតាម​ការ​សិក្សា​ដំបូង​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​បង្ហាញ​ថា​ការ​ ទម្លាប់​ប្រើ​ទឹកស្អាត​ដុះលាង​ខ្លួន​នឹង​សាប៊ូ​ដុស​ជា​ធម្មតា​នោះ​អាច​ឲ្យ​ កូន​លោកអ្នក​លូត​កម្ពស់​បាន​ល្អ​។

ផ្កាខាត់ណា​បៃតង​ផ្ទុក​ជីវជាតិ​ជួយ​ស្ដុក​ថាមពល​រាងកាយ

130807_21b
ក្រុម​អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា បន្លែ​ផ្កាខាត់ណា​បៃតង​ឬ​ប្រូខូលី មាន​គុណ​ប្រយោជន៍​ពិសេស​សម្រាប់​សុខភាព​មនុស្ស​ដែល​បន្លែ​ផ្លែឈើ​ដទៃ​ទៀត​ មិន​អាច​ប្រៀប​ផ្ទឹម​បាន​។

កសិដ្ឋាន​ស្លែគ្រោង​ពង្រីក​អាហារ​បំប៉ន​វីតាមីន​រ៉ែ

130802_22
អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​១៦​កាលពី​ដើម​ខែ​បាន​មក​ជួបជុំ​គ្នា​នៅឯ​ ទីស្នាក់ការ​អង្គការ​កសិដ្ឋាន​ផលិត​អាហារ​បំប៉ន​វារីជាតិ​អេនធិនណា​ (Antenna)​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​និង​ស្វែងយល់​អំពី​ ផលិតផល​និង​អត្ថប្រយោជន៍​មួយ​ចំនួន​របស់​អាហារ​បំប៉ន​វារីជាតិ​ដែល​មាន​ អំណោយផល​និង​លក្ខខណ្ឌ​អាកាសធាតុ​តំបន់​ត្រូពិច​មាន​សារសំខាន់​ល្អ​សម្រាប់​ ការ​ដាំដុះ​។

ទំនោរ​វះកាត់​កែសម្ផស្ស​ ​បុរស

130731_22a
កន្លង​មក​ការ​ថែរក្សា​សម្ផស្ស និង​វះកាត់​កែសម្ផស្ស​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ទទួល​ចំណាប់​អារម្មណ៍​តែ​ពី​សំណាក់​ស្ត្រី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ខណៈ​ដែល​តម្រូវការ​ទាំង​នេះ​កំពុង​តែ​កើនឡើង​ខ្លាំង​ក្នុង​សង្គម​ កម្ពុជា​យើង​ក៏​ដូចជា​នៅ​បណ្ដា​ប្រទេស​ឯទៀត​នោះ​គេ​សង្កេត​ឃើញ​ថា បុរស​មួយ​ចំនួន​ក៏​បាន​ងាក​មក​រក​វិធីសាស្ត្រ​ថែរក្សា​សម្ផស្ស និង​ការ​វះកាត់​កែសម្ផស្ស​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​មិន​ពេញ​ចិត្ត​លើ​ រូបរាង​របស់​គាត់​ដែរ​។

កុំជឿ​លេស​បុរស​មិន​ចង់​ពាក់​ស្រោម

130731_21a
ថ្វីដ្បិត​តែ​ស្រោម​អនាម័យ​ជា​អាវក្រោះ​ការពារ​បុរស​ស្ត្រី​ពី​ជំងឺ​ឆ្លង ​ និង​ជា​មធ្យោបាយ​ពន្យារកំណើត​ដ៏​មាន​ប្រសិទ្ធភាព​ក្ដី ប៉ុន្តែ​បុរស​ភាគច្រើន​មិន​និយម​ពាក់​វា​ឡើយ ហើយ​ពួកគេ​បាន​ប្រើប្រាស់​លេស​ជាច្រើន​ដើម្បី​លួង​ដៃគូ​របស់​ខ្លួន​ឲ្យ​ ធ្លាក់​ក្នុង​ល្បែង​ស្នេហ៍​ដ៏​ប្រថុយប្រថាន​មួយ​។

No comments:

Post a Comment