![]() |
Add caption |
ប្រវត្តិរឿងទុំទាវ រឿទុំទាវ ផលិតរឿងដោយផលិតកម្ម SSB និពន្ធរឿងភិក្ខុ សោម អត្ថបទ ភាពយន្ត និងពាក្យសន្ទនាលោក ហ្វៃ សំអាង និងអ្នក ស្រី ម៉ៅ សំណាង ដឹកនាំរឿង លោក ហ្វៃ សំអាង។ រឿងនេះសម្តែងដោយ ស៊ុក សុភា ដាញ់ ម៉ូនីកា ព្រីង ច័ន្ទបុត្រ ជុំ ចាន់តី ចាន់តារាទី ឈុំ អាឈុន ញ៉ែម សុគន្ធ គង់ សុជាតិ សំប៉ូលីដា នាយកុយ នាយក្រឹម និងតារាជាច្រើនរូបទៀត។ ខែ្សភាពយន្តនេះផលិតនៅក្នុងឆ្នាំ២០០២ ប្រើរយៈពេល៨ខែ និងចំណាយ ដើមទុនអស់១៨មឺនដុល្លារអាមេរិក។ បញ្ចាំងចំនួន៨រោងព្រមគ្នា បញ្ចាំងបានចំនួន បីខែប្រមូលថវិកាបាន៣៥មឺនដុល្លារអាមេរិក។ រឿងទុំទាវក៏ជាប្រវត្តិរឿងទី២បន្ទាប់ពី កូនពស់ កេងកងដែលធ្វើឲខែ្សភាពយន្តខែ្មរដែលរលំរលាយអស់រយៈពេលជាងបីឆ្នាំ មានជីវិតជីវ៉ាឡើងវិញ ដែលធ្វើឲផលិតកម្មដទៃទៀតនាំគ្នាងើបឡើងផលិតខែ្ស ភាពយន្ត ជាថ្មីម្តងទៀតរហូតមកដល់សព្វថ្ងៃនេះ។ |
|||
សិក្សាស្រាវជ្រាវដោយលោក៖ គង់ មករា | |||
No comments:
Post a Comment