វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃអាទិត្យ ទី២៥
ខែសីហា ប្រធានបទ៖ «សិទ្ធិយុវជនក្នុងការតស៊ូមតិ»។ សូមរង់ចាំស្ដាប់
និងទស្សនាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតដោយមេត្រី!
គណបក្សសង្គ្រោះជាតិ ប្រកាសស្វាគមន៍
និងសាទរចំពោះក្រុមប្រឹក្សាធម្មនុញ្ញសម្រេចអោយគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត (គ.ជ.ប)
បើកកញ្ចប់រក្សាឯកសារដើមសម្រាប់ផ្ទៀងផ្ទាត់លទ្ធផលឆ្នោត
ឬហៅថាកញ្ចប់សុវត្ថិភាព "ក" មួយចំនួន។ ស្របគ្នានេះ
ក្នុងនាមដើមបណ្ដឹងពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត
គណបក្សនេះទាមទារអោយមានលក្ខខណ្ឌចាំបាច់
ដែលធានាតម្លាភាពក្នុងការបើកកញ្ចប់។
គ្រូបង្រៀនចំនួន ១០០នាក់
បានទទួលវគ្គបណ្ដុះបណ្ដាលស្ដីពីវិធីសាស្ត្រក្នុងការបង្រៀន
ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ
ដើម្បីជាទុនយកទៅបង្រៀនសិស្សានុសិស្ស។
លោកគ្រូអ្នកគ្រូបានសម្ដែងក្ដីរីករាយចំពោះវគ្គបណ្ដុះបណ្ដាលនេះ
ថានាំឲ្យពួកគាត់មានមូលដ្ឋានក្នុងការបង្ហាត់បង្រៀនសិស្ស
ដែលមុខវិជ្ជាមួយនេះត្រូវក្រសួងអប់រំ យុវជន និងកីឡា
បានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារួចហើយនោះ។
អង្គការក្រៅរដ្ឋាភិបាលមួយចំនួន
ដែលយកចិត្តទុកដាក់ទៅលើសុខភាពកុមារនៅតាមសហគមន៍
បានបញ្ជូនសារឱ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង
ត្រូវការពារជំងឺគ្រុនឈាម
ពីព្រោះរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ជោកជាំ។
ប្រការដែលចាំបាច់ក្នុងការការពារ
គឺរួមគ្នាធ្វើយ៉ាងណាលុបបំបាត់មូសខ្លា
ដែលជាភ្នាក់ងារចម្លងយ៉ាងសំខាន់នៃជំងឺគ្រុមឈាម។
មន្ត្រីសាលាខេត្តបាត់ដំបង ប្រតិកម្មចំពោះមន្ត្រីគណបក្សប្រឆាំង
ដែលចោទថាគណបក្សប្រជាជនកម្ពុជា
ជាអ្នកបញ្ជាឲ្យកងកម្លាំងប៉ូលិសបង្កការប៉ះទង្គិចជាមួយក្រុម
ប្រជាពលរដ្ឋ
ជាអ្នកចូលរួមនៅក្នុងវេទិកាសាធារណៈមួយនៅខេត្តបាត់ដំបង។
ប្រតិកម្មនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពី លោកស្រី មូរ សុខហួរ
រិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាធរខេត្តបាត់ដំបង
ដែលបានរឹតត្បិតសេរីភាពប្រជុំរបស់ប្រជាពលរដ្ឋ។
ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក អះអាងថា
បទល្មើសនេសាទនៅឆ្នាំនេះបានថយចុះ បើធៀបនឹងឆ្នាំកន្លងទៅ។
ប៉ុន្តែ ប្រជាពលរដ្ឋនៅខេត្តកណ្ដាល បានឲ្យដឹងថា
មានបទល្មើសនេសាទជាច្រើនកើតមាននៅតំបន់គាត់រស់នៅ។
គ្រូបង្រៀនខេត្តពោធិ៍សាត់ ចោទថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន
និងកីឡា ថា បានបង្កបក្ខពួកនិយម
និងស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំមានវិធានការទប់ស្កាត់។
ប៉ុន្តែការចោទនេះ ត្រូវបានមន្ត្រីមន្ទីរអប់រំខេត្តច្រានចោល។
សកម្មជនការពារព្រៃឈើបានលើកឡើងថា
សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់
កំពុងកើតមានយ៉ាងអានាធិបតេយ្យនៅខេត្តព្រះវិហារ។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា សកម្មភាពកាប់ឈើនេះ
ក្រោមរូបភាពក្រុមហ៊ុនបានឲ្យប្រជាពលរដ្ឋជាអ្នកធ្វើសកម្មភាពកាប់ឈើ
ហើយក្រុមហ៊ុនទទួលយកពីប្រជាពលរដ្ឋ។
មន្ត្រីក្រុមប្រឹក្សាឃុំ និងស្រុកសាមគ្គីមានជ័យ នៃគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចំនួន ៥រូប
ត្រូវបានដកចេញពីតំណែងដោយចោទថា
បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ។
មន្ត្រីក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្ស សម រង្ស៊ី
បានហៅការផ្អាកប្រាក់ខែ
និងដកតំណែងមន្ត្រីក្រុមប្រឹក្សារបស់ខ្លួនថា
គឺជាការរំលោភលើសិទ្ធិសេរីភាពធ្វើនយោបាយ និងផ្ទុយពីច្បាប់។
កងកម្លាំងប៉ូលិសក្រុងបាត់ដំបង ប្រដាប់ដោយខែល និងដំបង បានរារាំង
និងចាប់ទាញរុញច្រាន លោកស្រី មូរ សុខហួរ
មិនឲ្យដឹកដៃប្រជាពលរដ្ឋចូលរួមនៅក្នុងវេទិកាផ្លាស់ប្ដូរព័ត៌មាន
ស្ដីពី ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
ដែលវេទិកានេះរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា
ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
បុរសជនជាតិអាមេរិកាំង ដើមកំណើតវៀតណាម ម្នាក់
ត្រូវជនមិនស្គាល់មុខមួយក្រុមតាមធ្វើឃាតមិនបានសម្រេច
នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែសីហា កន្លងទៅ។
ការធ្វើឃាតមិនបានសម្រេចនោះ
ដោយសារមានក្រុមប្រជាពលរដ្ឋខ្មែរខ្លះបានជួយអន្តរាគមន៍ទាន់ពេល។
ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន
នៅថ្ងៃទី២២ សីហា ឲ្យដឹងថា
ក្រុមប្រឹក្សាធម្មនុញ្ញអាចសម្រេចឲ្យគណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត (គ.ជ.ប) បើកកញ្ចប់សុវត្ថិភាព "ក" មួយចំនួន
ដើម្បីធ្វើការផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោត។
អង្គការតម្លាភាពកម្ពុជា
បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេររឿងខ្លី
ដែលទាក់ទងនឹងការផ្លាស់ប្ដូរជីវិត
និងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។
តើយុវជនត្រូវមានលក្ខខណ្ឌអ្វីខ្លះ
ដើម្បីចូលរួមការប្រកួតប្រជែងនេះ
ហើយនិងទទួលបានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់ខ្លួន
ព្រមទាំងប្រទេសជាតិ?
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
បានដាក់លិខិតស្នើសុំឲ្យប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត (គ.ជ.ប) ឲ្យចាត់វិធានការរក្សាទុកកញ្ចប់សុវត្ថិភាព «ក»
នៅទីកន្លែងមានសុវត្ថិភាពខ្ពស់បំផុត ចៀសវាងការលួចក្លែងបន្លំ
ឬកែទិន្នន័យនៃឯកសារដើម។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា
នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី២៨
និង ២៩ សីហា ឆ្នាំ២០១៣ តបតាមការអញ្ជើញរបស់ លោក វ៉ាង យី (Wang Yi)
រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា
នៅថ្ងៃទី២១ សីហា។
ជំងឺផ្ដាសាយបក្សីនៅកម្ពុជា បានឈានឡើងដល់ករណីទី១៧ ហើយ
រាប់ចាប់តាំងពីដើមឆ្នាំ២០១៣ មក។
ក្នុងសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាល
និងអង្គការសុខភាពពិភពលោក បានរកឃើញថា មានកុមារាអាយុ
៦ឆ្នាំម្នាក់ទៀតហើយ ដែលកើតជំងឺនេះនៅខេត្តកណ្ដាល។
អត្ថបទសម្រាំង
No comments:
Post a Comment