បុព្វប្រវត្តិសាស្ត្រខ្មែរ
បុរេប្រវត្តិកម្ពុជា
សម័យបុរេប្រវត្ដិគឺជាសម័យកាលដ៏យូរលង់ណាស់មកហើយ ដែលពេលនោះ
មនុស្សពុំទាន់ចេះបង្កើតតួអក្សរសំរាប់ កត់ត្រាហេតុការណ៏អ្វីឡើយ។
ដើម្បីសិក្សាអំពីបុរេប្រវត្តិខ្មែរ យើងក៏ត្រូវសិក្សាអំពីទឹកដីខ្មែរដែរ ។
នៅភូមិភាគអាស៊ីគ្នេយ៍កាលពីមុនធ្លាប់មានពំនើងផ្នត់កាឡេដូន្យាង (Plissement
caledonien) និង ពើងផ្នត់អែរស៊ីន្យាង (Plissement hercynien)
ដែលធ្វើឲផុសឡើងនៅខ្ពង់រាបនិងជួរភ្នំនានាពាសពេញប្រទេសខ្មែរសព្វថ្ងៃ ។
បន្ទាប់មកក៏បានលិចទៅវិញដោយទៅសមុទ្រនៅស័កទី៣ ។
នៅស័កទី៤ដីក៏ផុសចាប់ពីភូមិភាគហេមពាន្តរហូតដល់អាស៊ីអាគ្នេយ៍ទាំងមូល ។
ដីខ្មែរក៏ដុះឡើងពី៧០០ទៅ៨៨០ម៉ែត្រ ។ ក្នុងស័កទី៤មានលំនាចនិងជំនោរទឹកសមុទ្រ
ដែលជាមូលហេតុធ្វើឲដីលិចហើយផុសឡើងវិញសារជាថ្មីម្ដងទៀត ។
នៅចន្លោះពី៦០០០០០ដល់៥០០០ឆ្នាំមុនគ.ស.ទឹកសមុទ្របាននាចថយទៅពី១៣០ដល់១៨០ម៉ែត្រ
(បើប្រៀបទៅនឹងកំពស់ទឹកសមុទ្រសព្វថ្ងៃនេះ) ។ អ្នកភូគព្ភវិទូខ្លះបានយល់ថា
កាលណោះគ្មានសមុទ្រខណ្ឌភូមិភាគឥណ្ឌូចិននិងប្រជុំកោះអាំងស៊ុយឡាំង (Insulinde)
ស្ថិតនៅជាប់គ្នារហូតគ្មានសមុទ្រខណ្ឌដូចយើងសព្វថ្ងៃនេះទេ ។
នៅប្រមាណ១៥០០០ឆ្នាំមុនគ.ស.
ទឹកសមុទ្រជោរបានកំពស់១៥ម៉ែត្រដែលបណ្ដាលឲទឹកដីកម្ពុជាក្រោម
និងវាលទំនាបប្រទេសខ្មែរបានលិចទៅក្នុងទឹកវិញ ។
នៅសតវត្សទី៣មុនគ.ស.ទឹកសមុទ្របាននាចទៅវិញបន្តិចៗម្ដង ។
ឯពេលនោះទន្លេមេគង្គបាននាំដីល្បាប់មកចាប់បំពេញបន្តិចៗម្ដង
ក្លាយជាដីសណ្ដបន្តដេញតាមទឹកសមុទ្រស្រក ។[១]
គេអាចដឹងព្រឹត្ដិការណ៏ផ្សេងៗក្នុងសម័យបុរេប្រវត្ដិតាមការសិក្សាលើគ្រោងឆ្អឹងមនុស្ស
ប្រដាប់ប្រដា សំភារៈ កំទេចសំនល់គ្រប់បែបយ៉ាង
ដែលមនុស្សជំនាន់មុនបានបន្សល់ទុក។ នៅប្រទេសកម្ពុជាយើង
មានស្ថានីយបុរេប្រវត្ដិសំខាន់ៗដូចជា៖ -ស្ថានីយបុរេប្រវត្ដិសំរោងសែន
និងអន្លង់ផ្តៅ (កំពង់ឆ្នាំង) -ស្ថានីយបុរេប្រវត្ដិ ម្លូព្រៃ (ព្រះវិហារ)
-ស្ថានីយបុរេប្រវត្ដិ ល្អាងស្ពាន (បាត់ដំបង)
នៅក្នុងស្ថានីយបុរេប្រវត្ដិទាំងប៉ុន្មាននេះ គេបានជីក កាយដី
រកឃើញប្រដាប់ប្រើប្រាស់របស់មនុស្សជំនាន់មុនដូចជា៖
ពូថៅ-ញញួរ-ពន្លាកធ្វើពីថ្ម-ផ្លែព្រួញ-ផ្លែសន្ទូច-ច្បូក-
ផ្លែកណ្ដៀវធ្វើពីឆ្អឹងសត្វ-ក្អម-ឆ្នាំង-ចានធ្វើពីដីដុត។ ក្រៅពីនេះ
គេនៅឃើញមាន ត្រល់សំរាប់ត្បាញសំពត់។ ឧបករណ៏ដែលធ្វើពីលង្ហិលពុំសូវសំបូរទេ។
ការរស់នៅរបស់មនុស្សនាសម័យបុរេប្រវត្ដិ
ដោយសារឧបករណ៍ប្រើប្រាស់ ដែលបានរកឃើញនៅតាមស្ថានីយបុរេប្រវត្ដិ
គេអាចសន្និដ្ឋានថា នៅលើទឹកដីកម្ពុជាយើង មានមនុស្សរស់នៅជាយូរលង់ណាស់មកហើយ
គឺតាំងពីសម័យយុគថ្មរំលីងម៉្លេះ
ពោលគឺតាំងពីសម័យដែលមនុស្សពុំទាន់ស្គាល់លោហធាតុ
ហើយមកថ្មមករំលីងធ្វើជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ។
មនុស្សជំនាន់នោះរស់នៅជាក្រុមៗដើម្បីទប់ទល់នឹងសត្វសាហាវ
ហើយគេចេះសង់លំនៅដ្ឋានជាខ្ទមខ្ពស់ផុតពីដី។ គេចេះត្យាញសំពត់បិទបាំងរាងកាយ។
គេចេះរកស៊ីដោយ បរបាញ់និងនេសាទ។ តែការដាំដំនាំនិងចិញ្ចឹមសត្វគឺតិចតួច ណាស់។
រីឯប្រពៃណី គេពុំមានសាសនា ឬជំនឿអាទិទេពណាមួយទេ ។គេជឿថាខ្មោចលង
ហើយជឿលើអ្នកតា។ កាលណាមានមនុស្សស្លាប់
គេយកសពនោះទៅកប់ដោយដាក់ជាមួយនូវប្រដាប់ប្រដាប្រើប្រាស់ និងគ្រឿងអលង្ការ។
មាតិកា
បុរេប្រវត្តិ
សូមមើលផងដែរ: បុព្វប្រវត្ដិសាស្រ្ដខ្មែរ
បុរេប្រវត្តិកម្ពុជាត្រូវគេដឹងតិចតួចណាស់ ។ ស្ថានីយដែលគេស្គាល់ដំបូងបង្អស់នៅកម្ពុជាគឺគុហាល្អាងស្ពាន ដែលស្ថិតនៅតំបន់ពាយព្យប្រទេសនេះ ។ គុហាល្អាងស្ពានគឺជាការចាប់ផ្ដើមតាំងនៅលើកដំបូងនៅឆ្នាំ៧០០០ម.គ.[២]
ហើយក៏សំខាន់ផងដែរគឺស្ថានីយ សំរោងសែនដែលបានតាំងនៅប្រហែល២៣០ដល់៥០០ម.គ. ។
ពីឆ្នាំ២០០០ម.គ.និងលុះក្រោយមកទៀត ខ្មែរបានចាប់ផ្ដើមចិញ្ចឹមសត្វនិងដាំដុះស្រូវ ។ នៅឆ្នាំ៦០០ម.គ. ខ្មែរកំពុងតែបង្កើតឧបករណ៍ធ្វើពីដែក ។ ជាចុងក្រោយ ឥទ្ធិពលមកពីឥណ្ឌាមកដល់ក្នុងឆ្នាំ១០០ម.គ. ។
ភស្តុតាងខាងបុរាណវត្ថុបង្ហាញថាភាគច្រើននៃតំបន់នោះឥឡូវគេហៅថាកម្ពុជាគឺត្រូវបានគេតាំងលំនៅកំលុងពេលសហវត្សទីមួយនិងទីពីរម.គ.នៅក្នុងវប្បធ៌មយុគថ្មរំលីង ដែលប្រហែលជាបានធ្វើចំនាកស្រុកពីចិនភាគអាគ្នេយ៍ទៅឧបទ្វីបឥណ្ឌូចិន ។ នៅសតវត្សទីមួយនៃគ.ស.
ពួកអ្នកស្រុកបានអភិវឌ្ឍនលំនឹងទាក់ទង រៀបចំសង្គមដែលបានចាកហួសឆ្ងាយដំណាក់កាល
នៃយុគដំបូងខាងវប្បធ៌មនិងជំនាញបច្ចេកទេស ។
ពួកក្រុមដែលរីកចំរើនបំផុតបានរស់នៅតាមបណ្ដោយឆ្នេរ និងនៅតាមជ្រលងដងទន្លេមេគង្គក្រោម
និងតំបន់ដីសណ្ដដែលជាកន្លែងដែលពួកគេបានធ្វើការដាំដុះស្រូវ
និងចិញ្ចឹមថែទាំសត្វពាហនៈមួយចំនួន ។
ពួកអ្នកប្រវត្តិវិទូខ្លះគិតថាពួកមនុស្សទាំងនេះបានមកដល់មុន ពួកអ្នកជិតខាងវៀតណាម ថៃនិងឡាវ ទៅទៀត ។ ពួកមនុស្សទាំងនេះប្រហែលគឺជាជនជាតិអាស៊ីខាងត្បូងដើមកំនើត និងមានទំនាក់ទំនងទៅនិងបុព្វការីជននៃក្រុមមួយចំនួន ដែលឥឡូវតាំងទីលំនៅនៅអាស៊ីអាគ្នេយ៍នៅតាមកោះនិងប្រជុំកោះជាច្រើននៃមហាសមុទ្រប៉ាស៊ីហ្វិច ។ ពួកគេបានស្លលោហៈ រួមមាន ដែកនិងសំរិទ្ធិ និងចេះជំនាញនាវាចរណ៍ច្បាស់លាស់ទៀតផង ។ ការស្រាវជ្រាវថ្មីៗបានស្រាយបំភ្លឺនូវរបកគំហើញនៃដីលើកសប្បនិមិត្តរាងមូល ដែលចុះកាលកំណត់សម័យកាលយុគថ្មរំលីងនៃកម្ពុជា ។ [៣]
ស្ថានីយបុរេប្រវត្តិ
តាមរយៈបុរេប្រវត្តិខ្មែរគេពុំទាន់រកឃើញអ្វីឲដិតដល់ខ្លាំងទេ ។
ចំពោះយុគថ្មគេរកឃើញដានខ្លះៗដែរ នៅឆ្នាំ១៩៦៣ លោកអឺ.ស៊័ររីន (E.Saurin)
បានរកឃើញថ្មចាំងនៅចន្លោះខេត្តក្រចេះនិងស្ទឹងត្រែង
ក្រៅពីនោះគេរកឃើញនៅតំបន់អង្គរខ្លះដែរ ។ ហើយគេរកឃើញស្ថានីយចំនួន៦ទៀត
ដែលទាក់ទងនឹងយុគថ្មរំលីងលាយលោហៈធាតុមកទល់សព្វថ្ងៃ ។
![]() |
|
ពូថៅថ្មរំលីងមានពន្លួញ |
ស្ថានីយសំរោងសែន-អន្លង់ផ្ដៅ-ម្លូព្រៃ
សំរោងសែនជាស្ថានីយស្ថិតនៅកំពង់ឆ្នាំងខាងជើងបឹងទន្លេសាប
ស្ថានីយនេះមានកំពស់៥ម៉ែត្រ ផ្ទៃក្រលា៦០០០ម៉ែត្រក្រឡា ។ រកឃើញដោយលោករ៉ូខ្វេស
(Roques) នៅឆ្នាំ១៨៧៦ ហើយបោះពុម្ពផ្សាយនៅឆ្នាំ១៨៧៩ ។
ហើយបន្តមកមានបីនាក់ទៀតគឺលោកមូរ៉ា (Moura) ១៨៨២ លោកអាយម៉ូនីញ៉េ (Aymonier)
១៩០១ និងលោកម៉ង់ស៊ុយ (Mansuy) ១៩០២និង១៩២៣បានធ្វើការុករកនៅទីនោះ ។
ការរកឃើញនេះគឺជាជំហានដំបូងនៃបុរេប្រវត្តិអាស៊ីអាគ្នេយ៍ ។
អន្លង់ផ្ដៅគឺជាស្ថានីយនៅចម្ងាយ៣០គ.ម.ភាគអាគ្នេយ៍ពីសំរោងសែនមានប្រដាប់ប្រដាដូចស្ថានីយខាងលើដែរ
។ លោកម៉ងស៊ុយជាអ្នករកឃើញស្ថានីយនេះនៅឆ្នាំ១៩០២ ។
ម្លូព្រៃស្ថិតនៅខាងជើងខេត្តព្រះវិហារដែលរកឃើញដោយលោកប៉េ ឡឺវី (P.le vy)
នៅឆ្នាំ១៩៤៣ ស្ថានីយនេះថ្មីជាងស្ថានីយខាងលើពីរព្រោះគេរកឃើញឧបករណ៍ធ្វើពីលោហៈ
។ វត្ថុដែលគេរកឃើញក្នុងស្ថានីយទាំង៣នេះគឺ៖
- ពីថ្មរំលីង: ពូថៅដែលមានពន្លួញ ពន្លាក ញញួរ ត្មោងដំសំបកឈើយកសរសៃ ទ្រនាប់ កាំបិត កណ្ដៀវ ថ្មសំលៀង ពុម្ពចាក់កណ្ដៀវ កងដៃ ក្បាលត្រល់ អង្រែ ផ្លែសន្ទូច
- ពីឆ្អឹងសត្វ: ចុងព្រួញ កាំបិត ផ្លែសន្ទូច កណ្ដៀវ គ្រឿងអលង្ការ
- ពីសំបកខ្យង: អង្កាំ ទំហូ
- ពីដីឥដ្ឋ: ទំហូ អង្កាំ ក្អម ឆ្នាំង ចានទាប ចានក្រឡូម ចានជើង
- ពីលង្ហិន: ចុងព្រួញ កណ្ឌៀវ ពូថៅ ដួង ផ្លែសន្ទូច
- ពីដែក: មានតែពន្លាក១គត់នៅស្ថានីយម្លូព្រៃ ។
- ឆ្អឹងមនុស្ស: ឆ្អឹងស្មង ឆ្អឹងភ្លៅ ឆ្អឹងដើមដៃ លលាដ៏ក្បាល១
- សំណល់ផ្ទះបាយ: ធ្យូង ។
យើងឃើញថាវត្ថុទាំងនោះធ្វើពីថ្មរំលីងលាយនិងវត្ថុធ្វើពីលោហធាតុ ។
![]() |
|
ផ្លែសន្ទូចធ្វើពីលង្ហិន |
ដូច្នេះយើងអាចសន្និដ្ឋានថាខ្មែរយើងមិនមានព្រំដែនច្បាស់លាស់ រវាងយុគថ្ម
និងយុគលោហៈទេ ។ ចំណែកដែកគឺមានតែពន្លាកមួយគត់
ដូច្នេះគេអាចសន្និដ្ឋានមនុស្សនៅជំនាន់នោះមិនទាន់ចេះស្លដែកទេ
ហើយបានរៀនបច្ចេកទេសពីឥណ្ឌា ដោយសង្កេតឃើញពួកកួយនៅចេះប្រើប្រាស់ស្នប់ស្លដែក ដូចគេឃើញមានប្រើក្នុងរដ្ឋឧរិស្សរបស់ឥណ្ឌានៅឡើយ
។ គេឃើញវិធីសែនព្រេនរបស់ពួកកួយគេធ្វើតាមបែបសាសនាព្រាហ្មណ៍ដែរ ។
នៅឆ្នាំ១៩០១គេរកឃើញលលាដ៍ក្បាល១នៅសំរោងសែន
ដែលអ្នកវិទ្យាសាស្ត្របានអះអាងថាមានរាងមូល
ដូចជាលលាដ៍ក្បាលមនុស្សខ្មែរសព្វថ្ងៃ ដែលមានសន្ទស្សន៍លលាដ៏ ៨៣,៦...
ហើយដែលជាមនុស្សដែលមិនទាន់ទទួលឥទ្ធិបូជាសពតាមបែបឥណ្ឌានៅឡើយ ។
បើតាមកំពស់ដីល្បប់៥ម.គ្របលើស្ថានីយសំរោងសែនអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា
វាមានអាយុកាលប្រហែល១០០រឺ២០០ឆ្នាំមុនគ.ស. ។
ស្ថានីយព្រែកឆ្លូង
(ស្រុកមេមត់ខេត្តកំពង់ចាម)គេរកឃើញនៅឆ្នាំ១៩២០ដោយលោកB.P.Groslier
គាត់បានសិក្សាពីលើអាកាសតាមយន្តហោះលើដីរាងមូលចាប់
ពីខេត្តឡុកនិញវៀតណាមមកកាន់មកឡាបានសៀក
លោកសង្កេតមានឃើញរាយប៉ាយមកដល់តំបន់ដីក្រហមនៃចំការកៅស៊ូធំៗ ។
![]() |
|
ចានជើងធ្វើពីអិដ្ឋ |
គាត់បានចាត់ទុកថាទីនោះជាទីលំនៅរបស់ជនជាតិខ្មែរដើម ។
ដូច្នេះដើម្បីបញ្ជាក់នៅអំនាងនេះលោកក៏ជ្រើសរើសព្រែកឆ្លូង ជាការធ្វើកំណាយ ។
គាត់បានរកឃើញវត្ថុធ្វើពីថ្មនិងគ្រឿងចានឆ្នាំង ។
គាត់ថានេះគឺជាជំរុំដែលមានការពារយ៉ាងម៉ត់ចត់មាំមួន ។
លោកបានវាស់កំពែងព័ទ្ធជុំវិញ (មានវិជ្ឈមាត្រ២០០ម.) មានច្រកផ្លូវចូលពីរ
ដែលមានអាយុកាលពី១៥០០ដល់៥០០ឆ្នាំមុនគ.ស.។
ប្រដាប់ប្រដាដែលធ្វើពីថ្មរំលីងមានរាងជាពងខ្លះ ជាចតុមុមខ្លះ
យកតាមរបស់ធ្វើពីលង្ហិន ។ គ្រឿងចានឆ្នាំងមានក្បាច់ល្អវិចិត្រ
ក្រោយមកបែរជាគ្មានក្បាច់លំអអ្វីសោះ ។
វត្ថុទាំងនេះជាស្នាដៃខ្មែរដើមដែលមិនទទួលឥទ្ធិពលពីឥណ្ឌា ។
ល្អាងស្ពានគឺស្ថិតនៅខេត្តបាត់ដំបងនៅឆ្នាំ១៩៦៦ដល់១៩៦៩
លោកនិងលោកស្រីMourerជាសាស្ត្រាចារ្យមហាវិទ្យាល័យបុរាណវត្ថុវិទ្យា
និងនិស្សិតមានចូលរួមបានធ្វើកំណាយនៅរូងភ្នំល្អាងស្ពាន
នៅភ្នំទាកទ្រាំងចម្ងាយពីអណ្ដើកហើប បាត់ដំបង៥គ.ម. ។
គេរកវត្ថុជាច្រើនមានប្រមាណចំនួន២០០០រួមមាន គ្រឿងធ្វើពីថ្ម សំណល់ផ្ទះបាយ
សាកសពសត្វល្អិត បំណែកគ្រឿងចានឆ្នាំង ឆ្អឹងសត្វ (Rhinoceros Sondaicusm
Desm) និងឆ្អឹងមនុស្ស (ឆ្អឹងដើមដៃនិងដងកាំបិត) ។
វត្ថុទាំងនេះត្រូវបានបញ្ជូនទៅបារាំងដើម្បីធ្វើការសិក្សា ។
ដុំធ្យូងជាច្រើនរកឃើញនៅស្រទាប់លើគេបានកំណត់កាលបរិច្ឆេទដោយវិធីវិទ្យុសកម្ម
(G ១៤) ៖
- ស្រទាប់ទី១ = ១២០០BP (៧៥០ក្រោយគ.ស.)
- ស្រទាប់ទី២ = ៤២០០BP (២០៥០ម.គ.)
- ស្រទាប់ទី៣ = ៦២៥០BP (៤២៩០ម.គ.)
ភ្នំក្បាលរមាសជាលំនៅរបស់មនុស្សបុរេប្រវត្តិ
ដែលមានអ្នកវិទ្យាសាស្ត្រពីរនាក់ធ្វើការរុករកក្នុងរូងភ្នំនេះ
នៅខេត្តបាត់ដំបងគឺលោក (កាបូណេល)Carbonnel និង
(ដាលីប្រ៊ីយ៉ាស)Dalibriasនៅចន្លោះឆ្នាំ១៩៦៦និង១៩៦៩ ។
នៅទីនោះពួកគាត់បានរកឃើញគ្រឿងចានឆ្នាំដែលមានអាយុ៣៤២០ឆ្នាំម.គ. ។[៤]
ជីវភាពមនុស្ស
បើតាមលោកAymonierរកឃើញ នៅឆ្នាំ១៩០១បានឲដឹងថាមនុស្សនៅសម័យសំរោងសែន
គឺជាបុព្វបុរសខ្មែរសព្វថ្ងៃនេះ ។ ដោយសិក្សាតាមបំណែកឆ្អឹងទាំងនោះ
គេដឹងថាមនុស្សសម័យនោះមានមធ្យមតែមាំហើយមានចិញ្ចើមលយទៀតផង ។
នៅយុគថ្មរំលីងគេដឹងថាមនុស្សចូលចិត្តរស់នៅក្នុងរូងភ្នំ (ភ្នំក្បាលរមាស-ភ្នំទាកទ្រាំង)រឺលើខ្ពង់រាប (មនុស្សសម័យមេមត់)
។ ក្រោយមកទៀតក៏មករស់នៅខាងជើងបឹងទន្លេសាប (សំរោងសែន-អន្លង់ផ្ដៅ)
រឺខាងជើងបន្តិចទៀត (ម្លូព្រៃ) ។
មនុស្សទាំងនេះសង់ខ្ទមពីឈើផុតដីដើម្បីចៀសសត្វសាហាវនិងទឹកជំនន់ ។
ឈើដែលគេសង់ផ្ទះបានមកពីយកពូថៅថ្មធំៗកាប់ ។
ស្ថានីយជាច្រើនគេរកឃើញសំណល់ផ្ទះបាយដូចជា ខ្ចៅ ឆ្អឹងសត្វ ឆ្អឹងត្រី
អំបែងក្អមឆ្នាំង ។ល។ ប្រដាប់ប្រើប្រាស់វិញមាន ក្អម ចាន ឆ្នាំង ពូថៅថ្ម
ប្រដាប់សំរាប់ដំស្បែកសត្វ ។
មនុស្សចេះធ្វើស្រែចាប់ពីទន្លេសាបរហូតដល់ម្លូព្រៃ
ព្រោះគេបានរកឃើញកណ្ដៀវខ្លះធ្វើពីឆ្អឹងសត្វខ្លះពីលង្ហិន ។
ពួកគេចិញ្ចឹមសត្វគោនិងជ្រូក ។ សាច់សត្វក៏ជាអាហារចាំបាច់ដែរ ព្រោះគេរកឃើញចុងព្រួញ (១ធ្វើដែក ច្រើនទៀតធ្វើពីឆ្អឹង) និងការនេសាទត្រី (ផ្លែសន្ទូចធ្វើពីឆ្អឹង និងលង្ហិន) ។
គេមិនដឹងពីជំនឿនៅជំនាន់នោះច្បាស់លាស់ទេ តែបើតាមការរំលាយសព
គេស្មានមើលថាប្រហែលគេដាក់សពអង្គុយចោងហោង ហើយគេបំពាក់គ្រឿងអលង្ការឲ្យ
មានកងដៃនិងខ្សែកជាដើម ។[៥]
អរិយធម៌អូស្ត្រូអាស៊ី
តាមការសិក្សាបុរេប្រវត្តិខ្មែរគេអាចដឹងថាអរិយធ៌មខ្មែរជាប់ទាក់ទង នឹងអរិយធម៌អូស្ត្រូអាស៊ី ។ តើអ្វីទៅជាអរិយធម៌អូស្ត្រូអាស៊ី?
អរិយធម៌ពិសេសនេះមានតាំងពីចិននិងឥណ្ឌាមិនទាន់មកដល់ទៅទៀត
អាស៊ីអាគ្នេយ៍បានស្គាល់អរិយធម៌នេះ ។ អរិយធម៌នេះបានលាតសន្ធឹងពីអាស៊ីខាងត្បូង
ប្រទេសឥណ្ឌា ណូវីល-ហ្គីណេ និងចិនខាងត្បូង (ចាប់ពីទន្លេយ៉ាងសេចុះក្រោម) ។
ដោយសារតែអរិយធម៌ទាំងនេះមានលក្ខណៈដូចគ្នាគេក៏ឲឈ្មោះថាអរិយធម៌អូស្ត្រូអាស៊ី រឺ អាស៊ីខាងត្បូង រឺ អរិយធម៌ខ្យល់រដូវ
។ ដោយលោកA.M Hocart (អេមហូកាត)និងលោក P.Mus (ភីម៉ុស)
ឃើញដូចគ្នានៃជំនឿនិងពិធីជាមូលដ្ឋានក្នុងភូមិភាគអាស៊ីខ្យល់រដូវនេះ ។
ដោយគេមិនដឹងថាវាមកពីណាគេក៏បានឲសម្មតិកម្មពីរ៖
- អ្នកខ្លះយល់ថាមានអំបូរមនុស្សមួយរឺច្រើនដែលនៅឥណ្ឌូចិន និងលើកោះបានហូរចូលប្រទេសឥណ្ឌាមុនពួកអារ្យមកដល់ ។
- ខ្លះទៀតយល់ថាពួកទ្រាវិឌរឺអារ្យបានរុញច្រាន ពួកអ្នកស្រុកដើមមកកាន់ទិសខាងត្បូងរឺខាងកើត ហើយបានធ្វើដំណើរទៅកាន់ឥណ្ឌូចិននិងប្រជុំកោះ អាំងសូលីន (Insulinde) ។ គោសំខាន់នៃអរិយធម៌អូស្ត្រូអាស៊ីគឺ៖
១.សម្ភារៈ
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចូលទឹកក្នុងស្រែ
- ចេះប្រើគោក្របី និងធ្វើប្រដាប់សំរាប់ធ្វើស្រែខ្លះ
- ចេះស្លលោហធាតុ
- ស្ទាត់ជំនាញខាងនាវាចរណ៍: អរិយធម៌នេះបានផ្សព្វផ្សាយរហូតដល់កោះម៉ាដាហ្កាស្កា ហើយខ្លះទៀតថារហូតដល់ប្រជុំកោះជប៉ុនទៀត ទំនាក់ទំនងសំអាងលើប្រដាប់ប្រដាបុរេប្រវត្តិ ភាសានិងរបាំប្រពៃណី ។ មូលហេតុបានផ្សព្វផ្សាយដូច្នេះមកពីមានការយល់ដឹងអំពីភាពឆ្លាស់គ្នា នៃខ្យល់រដូវ ។
២.សង្គមកិច្ច
គេនិយមទុកស្ត្រីជាធំរឺគេហៅថាមាតាធិបតេយ្យ
និងរាប់ញាតិខាងខ្សែស្រឡាយខាងម្ដាយ ។
តាមរយៈរឿងព្រេងខ្មែរយើងគឺស្ត្រីជាមេដឹកនាំប្រទេស
ព្រះនាងលីវយីជាភស្តុតាងស្រាប់ ។
ក្នុងសិលាចារឹកសម័យអង្គរបាននិយាយថាស្ត្រីមានសិទ្ធិអាចទុកដាក់
និងចែកទ្រព្យសម្បត្តិ
និយាយពីការផ្ទេងារជាព្រាហ្មណ៍វិញមិនផ្ទេរពីឪពុកទៅកូនទេ
គឺផ្ទេរពីឪពុកមាទៅកូនប្រុសរបស់ប្អូនស្រី រឺ ក៏ពីឪពុកមា
ទៅកូនប្រុសរបស់កូនស្រីនៃប្អូនស្រីរបស់ខ្លួន ។
បើតាមសិលាចារឹកប្រែរូបនិយាយថាព្រះបាទរាជេន្ទ្រវរ្ម័នទី២ អាចឡើងសោយរាជ្យពីព្រះបាទហសិវរ្ម័នទី៤ ដោយសារតែព្រះអង្គមានបិតាព្រះនាមមហេន្ទ្រវរ្ម័ននៅភវបុរ (ចេនឡាដីគោក) និងមាតាព្រះនាមមហេន្ទ្រទេវីជាបងបង្កើតព្រះបាទយសោវរ្ម័នទី១ ជាក្សត្រខាងសោមវង្សទើបអាចសោយរាជ្យពីស្ដេចខាងសោមវង្សបាន
។ ហើយក៏មានភស្តុតាងរឿងព្រេងខ្មែរគឺភាគច្រើន
គេតែងផ្ដល់ជ័យជំនះទៅខាងស្រីជានិច្ច ។
ឧទាហរណ៍នៅលើពាក្យថាមេគឺយកទៅសំគាល់របស់តួនាទីធំលើសគេ ដូចជាមេដៃ មេជើង
មេដំបូល មេដែក មេទ័ព មេឃុំ មេស្រុក មេគយ មេការ ។ល។
ចំណែកការរៀបការវិញខ្មែរនិយមទៅធ្វើខាងស្រី ។
ចំពោះពាក្យស្លោកដែលគេឧស្សាហ៍លឺដែរ គឺថា សូវស្លាប់បាកុំអោយស្លាប់មេ សូវលិចទូកកណ្ដាលទន្លេកុំអោយភ្លើងឆេះផ្ទះ ។ ដោយសារតែខ្មែរនិយមយកមេជាធំទើបគេយល់ថាពាក្យថាខ្មែ ទំនងមកពីពាក្យ ក + មេ ដូចមានការវិវត្តខាងក្រោម៖
ក + មេ > កមេ > ក្មេ > ក្មេរិ > ខ្មេរិ > ខ្មែរ
- ក្នុងភាសាខ្មែរកគឺជាបុព្វបទធ្វើឲពាក្យណាមួយកាន់តែច្បាស់ឡើង ឧទាហរណ៍ដូចពាក្យ៖ កកាយ (កាយញាប់ជាងធម្មតា) ។ កកូរ (កូរញាប់ជាងធម្មតា) ។ កខឹក (សើចលឺខឹកៗ ញាប់ជាងធម្មតា)
- បើអញ្ជឹងពាក្យថា ក្មេរិ អ្នកគោរពមេកាន់តែខ្លាំងកាន់តែច្បាស់ឡើង ។ បន្ទាប់ពីគេបង្កើតតួអក្ស ខ មកគេក៏ប្ដូរពី ក ទៅ ខ វិញ គេសរសេរថា ខ្មេរិ ហើយពាក្យថា មេ ក៏ក្លាយជា ម៉ែ ដូច្នេះពាក្យថា ខ្មេរិ ក៏ក្លាយជា ខ្មែរ មកដល់សព្វថ្ងៃនេះទៅ ។ នេះជាភស្តុតាងដែលយើងខុសពីចិននិងឥណ្ឌាដែលនិយមបិតាធិបតេយ្យ ។
៣.ជំនឿ
មនុស្សជាន់ដើមយល់ថាមនុស្សស្លាប់ទៅមិនសូន្យទេ គឺនឹងទៅចាប់ជាតិថ្មីទៀត ។
ពួកខ្មែរលើនៅតំបន់ខ្ពង់រាបក៏មានជំនឿបែបនេះដែរ
គេចែកព្រលឹងជាបីគឺព្រលឹងធំចេញពីខ្លួនមនុស្សមុនស្លាប់៦ខែ
ព្រលឹងតូចចេញពីខ្លួនមនុស្សពេលស្លាប់
និងព្រលឹងខ្លះទៀតចេញពីខ្លួនមនុស្សពេលស្លាប់ហើយ៦ខែ ។
ពេលគេកប់គេតែងប្រដាប់ប្រដារបស់មនុស្សស្លាប់ឲទៅ
ជាមួយដើម្បីឲប្រើប្រាស់របស់ទាំងនោះតទៅទៀត ។
ដូចខ្មែរសម័យឥឡូវដែរនៅពេលមានមនុស្សស្លាប់គេតែងរៀបបន្លុង
ដើម្បីប្រគេនព្រះគេនព្រះសង្ឃដើម្បីឧទ្ទិសដល់អ្នកស្លាប់ ។
បើតាមការស្រាវជ្រាវរបស់អ្នកបុរេប្រវត្តិវិទូ គេថាមនុស្សជាន់នោះចូលចិត្តដាក់បញ្ចុះខ្មោចក្នុងក្រឡ រឺ ក្រោមថ្មដុល (dolmen រឺ menhir) ដោយដាក់ឲសពអង្គុយ ។ ទំលាប់នេះឃើញមានមកដល់សព្វថ្ងៃនេះតែកាលណាមានអ្នកស្លាប់ គេតែងយកធាតុនោះដាក់ក្នុងកោដិ ទំនងជាកោដិនេះក្លាយពីក្រឡនោះហើយមើលទៅ បន្ទាប់មកគេយកបញ្ចុះក្នុងចេតិយ ។ ជំនឿមនុស្សស្លាប់មិនសូន្យនេះបានដិតដាមមកដល់សង្គមខ្មែរសម័យឥឡូវ ដូចជាការធ្វើបុណ្យឡើងអ្នកដូនអ្នកតានេះ
ដោយគេមានជំនឿថាអ្នកដែលស្លាប់អស់ទាំងនោះ
នៅចាំថែរក្សាកូនចៅជានិច្ចគេឃើញជំនឿបែបនេះនៅមានក្នុងសង្គមខ្មែរ
តាមជនបទស្រុកស្រែចំការនៅឡើយ ។ ពួកខ្មែរលើក៏មានជំនឿបែបនេះដែរ តែគេហៅ អ្នកតា
ថា ព្រះ វិញ ។ ជំនឿនេះក៏ត្រូវគ្នានឹងសាសនាដែលបានមកដល់អំពីការស្លាប់
ហើយកើតឡើងវិញ ប៉ុន្តែជំនឿព្រលឹងនិងវិញ្ញាណវាមិនដូចគ្នាបេះបិទទេ
តែវាអាចសម្របទៅជាមួយអ្នកស្រុកដើមខ្មែរបាន ។
ដូចតួយ៉ាងពិធីបុណ្យភ្ជុំបិណ្យគឺជាការសំយោគគ្នារវាងជំនឿខ្មែរដើម
និងពុទ្ធសាសនា ។
មនុស្សជំនាន់ដើមយល់ថាកន្លែងគោរពបូជាតែងតែនៅទីខ្ពស់ដូចជាភ្នំជាដើម ។
ដោយសារតែទស្សនៈបែបនេះហើយទើបឲមានក៏កសាងប្រាសាទភ្នំ អេតណូវិទូដូចលោកខ្វារីត
ឆេះ វ៉ាតេស (Quarit Ches Wates) យល់ថាប្រាសាទភ្នំគឺតំណាងឲភ្នំ
ឯលិង្គតំណាងឲអ្នកតានេះឯង ។ ជំនឿមួយទៀតរបស់ខ្មែរដើមគឺការគោរពទេព្ដាដី
ពីព្រោះដីបានផ្ដល់នូវស្រូវអង្ករជាអាហារសំខាន់ ។
ដូច្នេះគេឃើញរំលឹកឡើងតាមរយៈពិធីបុណ្យច្រត់ព្រះនង្គ័ល ។
៤.ភាសា
ភាសាគេបង្កើតពាក្យដោយប្រើបទដើម (prefixes) បទជ្រែក (infixes)និងបទចុង
(suffixes) ។ ចំពោះខ្មែរយើងបទដើមនិងបទជ្រែកឃើញមានប្រើមកដល់សព្វថ្ងៃនេះ
ដែលប្រកបដោយក្បួនច្បាប់ច្បាស់លាស់ណាស់ ។
ភាសាមនក៏មានលក្ខណៈបែបនេះដូចខ្មែរយើងដែរ៖
-ភាសាខ្មែរ
- ព + យល់ > ពន្យល់
- ប + ដើរ > បណ្ដើរ
- គិត > គំនិត (គ + ន + ិ + ត)
- កាយ > កំណាយ (ក + ណ + ា + យ)
-ភាសាមន
- គេត (វិល) > បៈគេត (បង្វិល)
- គើ (ឆេះ) > ពគើ (បញ្ឆេះ)
- ក្លូន (ធ្វើការ) > កម្លូន (កិច្ចការ)
- ក្លូត (លួច) > កម្លូត (ចោរ)[៦]
ទេវកថា
នាគ (ទេវកថា)
គឺជារឿងព្រេងរបស់កម្ពុជាដែលពួកនាគគឺជាអម្បូរពូជសាសន៍នៃឧរង្គសត្វ (ពស់)
ដែលជាម្ចាស់អាណាចក្រ រឺ នគរដ៏ធំមួយនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិចនេះ ។
បុត្រីស្ដេចភុជង្គនាគបានរៀបអភិសេកជាមួយព្រះមហាក្សត្រ
ហើយបានផ្ដល់នូវការបង្កើតឡើងប្រជាជនខ្មែរ ។ សព្វថ្ងៃនេះ
ប្រជាជនកម្ពុជាបាននិយាយថាពួកគេ កើតពីពួកនាគ ។
នគរភ្នំ (ហ៊្វូណន)
អត្ថបទដើមចម្បង: នគរភ្នំ
នៅប្រហែលគ្នាដែរនោះ អឺរ៉ុបខាងលិចកំពុងស្រូបជញ្ជក់យកវប្បធ៌មនិងស្ថាប័នបុរាណនានានៃពួកមេឌីទែររ៉ានេ ពួកមនុស្សនៃ និងអាស៊ីគ្នេយ៍ដីគោកនិងដីកោះកំពុងតែឆ្លើយតបទៅនឹងការជំរុញនៃអរិយធ៌មមួយ ដែលបានងើបឡើងនៅឥណ្ឌាកំឡុងពេលមួយសហវត្សមុននេះ ។ ឥណ្ឌូបនីយកម្មនៃអាស៊ីអាគ្នេយ៍បានកើតឡើង ដោយសារលទ្ធផលនៃការដោះដូរពាណិជ្ជកម្មកើនឡើងនៅមហាសមុទ្រឥណ្ឌា ។ សាសនាវេទនិងហិណ្ឌូ ទស្សនៈនយោបាយ អក្សរសាស្ត្រ ទេវកថា និងរចនាបថសិល្បៈបានប្រែក្លាយបន្តិចម្ដងៗ ជាធាតុទាំងមូលនៅក្នុងវប្បធ៌មអាស៊ីអាគ្នេយ៍ក្នុងតំបន់ ។ ប្រព័ន្ធវណ្ណៈមិនដែលត្រូវបានសម្របឡើយ ក៏ប៉ុន្តែឥណ្ឌូបនីយកម្មបានជំរុញឲមានការកើតឡើង នូវរដ្ឋកណ្ដាលដែលជាអង្គការថ្នាក់ខ្ពស់ ។
ហ៊្វូណន
ជាដើមដំបូងបង្អស់នៃរដ្ឋឥណ្ឌូបនីយកម្មនានា
ដែលត្រូវបានចាត់ទុកថាជារាជាណាចក្រដំបូងគេបង្អស់នៅក្នុងតំបន់នេះ ។
ដោយបានស្ថាបនានៅក្នុងសតវត្សទី១
ហ៊្វូណនស្ថិតនៅលាតសន្ធឹងនៅតំបន់ដីសណ្ដទន្លេមេគង្គក្រោម
នៅអ្វីដែលឥឡូវនៅឯកម្ពុជាអាគ្នេយ៍ និងហួសទៅភាគខាងត្បូងនៃវៀតណាម ។
រាជធានីរបស់ហ៊្វូណន វ្យាធបុរៈ ដែលប្រហែលស្ថិតនៅក្បែរកូនក្រុងបាណាមនៅខេត្តព្រៃវែង
។ ឯកសារប្រវត្តិសាស្ត្រដើមដំបូងបង្អស់របស់ហ៊្វូណនគឺជាការពិព៌ណនា
នៃបេសកកម្មរបស់ជនជាតិចិន ដែលបានមកទស្សនកិច្ចប្រទេសនេះក្នុងសតវត្សទី៣ ។
ឈ្មោះហ៊្វូណនគេមានជំនឿយ៉ាងទូលំទូលាយថាបានដកចេញពីពាក្យខ្មែរបុរាណ 'វ្នំ'
មានន័យថាភ្នំ ។ ពួកមនុស្សហ៊្វូណនទំនងជាមានដើមកំណើតនៅអាស៊ីខាងត្បូង ។ អ្វីដែលអ្នកស្រុកហ៊្វូណនហៅខ្លួនឯង យ៉ាងណាក៏ដោយក៏នៅតែមិនទាន់ដឹង ។
កំលុងពេលដើមសម័យប្រវត្តិសាស្ត្រហ៊្វូណន ប្រជាជនប្រហែលជាប្រមូលផ្ដុំគ្នាជាភូមិតាមបណ្ដោយទន្លេមេគង្គ និងតាមដងទន្លេសាបខាងក្រោមបឹងទន្លេសាប
។ ចរាចរណ៍និងគមនាគមន៍គឺត្រូវបានដឹកជញ្ជូនតាមផ្លូវទឹកនៅតាមដងទន្លេ
និងការហូរចាក់ទៅតំបន់ដីសណ្ដរបស់ទន្លេនេះ ។
តំបន់នេះគឺជាតំបន់ធម្មជាតិសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចពឹងផ្អែក
លើការនេសាទត្រីនិងវប្បកម្មស្រូវ ។
មានភស្តុតាងដ៏សន្ធឹកសន្ធាប់ដែលថាសេដ្ឋកិច្ចនគរភ្នំពឹងផ្អែក
លើចំនួនស្រូវដ៏លើសលប់ដែលបានផលិតដោយប្រព័ន្ធបញ្ចូលទឹកលើដីដ៏លាតសន្ធឹង
។
ពាណិជ្ជកម្មតាមសមុទ្របានដើរតួនាទីដ៏សំខាន់មែនទែនក្នុងការអភិវឌ្ឍរីកចំរើននៃនគរភ្នំ
ហើយស្លាកស្នាមសេសសល់នៃអ្វីមួយដែលគេជឿថាជាកំពង់ផែដ៏សំខាន់នៃនគរ នោះគឺអូរកែវ (ឥឡូវគឺភាគមួយនៃប្រទេសវៀតណាម) ក្នុងនោះមានវត្ថុបុរាណរ៉ូម៉ាំងដូចគ្នានឹងវត្ថុបុរាណផឺសៀ ឥណ្ឌានិងក្រិចដែរ ។
នៅសតវត្សទី៥ រដ្ឋនេះបានប្រើកម្លាំងគ្រប់គ្រងលើតំបន់ទន្លេមេគង្គក្រោម
និងទឹកដីនៅក្បែរបឹងទន្លេសាប ។
ផងដែរក៏បានបញ្ជាឲមានសួយសារអាករមកពីរដ្ឋតូចៗនៅក្នុងតំបន់
ដែលឥឡូវបានដល់កម្ពុជាខាងជើង ឡាវខាងត្បូង ប្រទេសថៃខាងត្បូង និងផ្នែកភាគខាងជើងនៃឧបទ្វីបម៉ាឡេ ។ ឥណ្ឌូបនីយកម្មត្រូវបានលើកតម្កើង ដោយការបង្កើនទំនាក់ទំនងជាមួយអនុទ្វីបតាមរយៈការធ្វើដំនើរនៃពួកឈ្មួញ អង្គទូតនិងរៀនពីពួកព្រាហ្មណ៍
។ ។ នៅចុងសតវត្សទី៥ វប្បធ៌មរបស់ពួកវរជនត្រូវបានធ្វើឥណ្ឌូបនីយកម្មទាំងស្រុង
។ ពិធីការក្នុងសវនាការនិងសំណង់ស្ថាប័ននយោបាយគឺត្រូវយកគំរូតាមឥណ្ឌា ។ ភាសាសំស្ក្រឹតត្រូវបានប្រើប្រាស់យ៉ងទូលំទូលាយ ច្បាប់មនុស្ស ជាក្បួនច្បាប់នីត្យានុកូលរបស់ឥណ្ឌា ត្រូវបានដាក់ឲប្រើតាម និងអក្ខរក្រមពឹងផ្អែកលើប្រព័ន្ធសំនេររបស់ឥណ្ឌាត្រូវបានដាក់បញ្ចូល ។
ជាការផ្ដើមនូវដើមសតវត្សទី៦
សង្គ្រាមក្នុងស្រុកនិងជម្លោះរាជវង្សធ្វើឲអន្តរាយ ដល់ចេរភាពរបស់នគរភ្នំ ។
អតីតសាមន្តរដ្ឋមួយនៅភាគខាងជើងបានប្រែជារាជាណាចក្រឯករាជ្យ គឺចេនឡា
បានចាប់ផ្ដើមបង្កើនអំណាចរបស់ខ្លួន
និងដោយស្ថានការផ្សេងតាំងពីមុនមកត្រូវបានសម្រេចឡើង
តាមរយៈអាពាហ៍ពិពាហ៍រាជវង្សតែមួយគត់ ។
ក៏ប៉ុន្តែនៅទីបំផុតអាណាចក្រភ្នំត្រូវបានលេបត្របាក់
ដោយនគរចេឡាខ្មែរនិងប្រែក្លាយរដ្ឋចំណុះដោយខ្លួនឯង ។
នគរភ្នំបានបាត់បង់ពីប្រវត្តិសាស្ត្រក្នុងសតវត្សទី៧ ។
ចេនឡា
ប្រជារាស្ត្រចេនឡាគឺខ្មែរនេះឯង ហើយដែលបានសរសេរជាអក្សរខ្មែរ ដែលផ្ទុយពីទំនៀមទំលាប់របស់នគរភ្នំដែលសរសេរជាសំស្ក្រឹត ។ ចេនឡាត្រូវបានវែកញែកនៅក្នុងពង្សាវតាររាជវង្សសួយចិនថា ជាសាមន្តរដ្ឋមួយរបស់នគរភ្នំ ។ ស្ថាបនិកនៃនគរនេះដែលជាអ្នកបានរំដោះខ្លួនពីអំណាចរបស់នគរភ្នំ គឺព្រះបាទស្រុតវរ្ម័ន ។ ស្ដេចក្រោយមួយអង្គទៀត គឺព្រះបាទភវវរ្ម័ន
បានលុកលុយនគរភ្នំ ដែលបញ្ចូលនគរនេះក្រោមការត្រួតត្រារបស់ចេនឡា ។
ភ្លាមៗពួកគេបានបង្កើតឡើងអំណាចគ្រប់គ្រងលើនគរភ្នំ
ដោយពួកគេបានចេញដំនើរលើដំណាក់កាល នៃការសញ្ជ័យដែលបានបន្តអស់រយៈបីសតវត្ស ។
ពួកគេបានធ្វើឲរាបទាបឡាវកណ្ដាល និងឡើងខាងលើ
ដោយបានបញ្ចូលផ្នែកខ្លះនៃដីសណ្ដទន្លេមេគង្គ និងយកអ្វីដែលឥឡូវកម្ពុជាខាងលិច
និងថៃខាងត្បូងឲមកនៅក្រោមការត្រួតត្រារបស់ខ្លួនដោយផ្ទាល់ ។
នៅក្នុងពេលដូចគ្នានេះដែរ ព្រះបាទមហេន្ទ្រវរ្ម័នបានបង្កើតសន្តិភាពជាមួយនិងនគរជិតខាងចាម្ប៉ាតាមរយៈការរៀបចំរៀបអភិសេក ហើយព្រះបាទឦសានវរ្ម័ន
ដែលជាអ្នកស្នងរាជ្យបន្តពីព្រះអង្គនៅឆ្នាំ៦១៦ ហើយបានផ្លាស់រាជធានីថ្មី
ដែលតាមរយៈអ្នកនិពន្ធចិនគឺត្រូវបានតាំងលំនៅដោយគ្រួសារ២ម៉ឺនគ្រួ ។
តាមរយៈវប្បធ៌ម គ្រួសាររាជវង្សចេនឡាបានថែរក្សាឲគង់វង្សនូវស្ថាប័នសាសនា សង្គម
និងនយោបាយនៃនគរភ្នំតាំងពីដើមដំបូងម្ល៉េះ
ដូច្នេះក៏បានថែរក្សានូវធាតុសំខាន់ជាច្រើនដែលបានហូរចូលមកពីឥណ្ឌា ។
ចេនឡាបង្ហាញថាមានការនិយមជឿលើសាសនាព្រហ្មញ្ញជាងគេលើសាសនាដ៏ទៃៗទៀត ដែលនាំមកពីឥណ្ឌា ដូចជាសាសនាព្រះពុទ្ធដែរ ។
នៅសតវត្សទី៨ យ៉ាងណាក៏ដោយ ជម្លោះបក្សពួកនៅក្នុងរាជវាំងចេនឡាជាលទ្ធផល
ក្នុងការបែកបាក់នគរទៅជាគូរសត្រូវនឹងគ្នាពាក់កណ្ដាលទៅខាងជើង
និងពាក់កណ្ដាលទៀតទៅខាងត្បូង ។ តារយៈពង្សាវតារចិន
ទាំងពីរខាងត្រូវបានគេស្គាល់ថាជាចេនឡាដីគោក (ប៉ែកខាងលើ) និងចេនឡាទឹកលិច
(ប៉ែកខាងក្រោម) ។ ចេនឡាដីគោកបានថែរក្សាស្ថេរភាពនឹងនរបើប្រៀបធៀបទៅ
ក៏ប៉ុន្តែចេនឡាទឹកលិចបានទទួលរងនូវការចលាចលមិនស្រាកស្រាន្ត
ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីសមុទ្រដោយពួកជ្វា និងក្រុមដ៏ទៃផ្សេងទៀត ។
រាជវង្សសៃលេន្ទ្រនៅឯកោះជ្វាបានខិតខំយ៉ាងសកម្មដើម្បីបង្កើនអំណាចលើទឹកដីរបស់ចេនឡាទឹកលិច
និងជាចុងក្រោយបង្ខំឲនគរនេះធ្លាក់ចូលក្នុងស្ថានភាពជានគរចំណុះ ។
ក្រុមស្ដេចចេនឡាទឹកលិចចុងក្រោយត្រូវបានសម្លាប់
ដោយឥតបន្សល់ភស្តុតាងនៅប្រហែលឆ្នាំ៧៩០
ដោយព្រះមហាក្សត្រជ្វាដែលស្ដេចចេនឡាបានប្រមាថព្រះជេស្ដារបស់ព្រះអង្គ ។
អ្នកមានជ័យជំនះចុងក្រោយនៅក្នុងជម្លោះ
ដែលក្រោយមកគឺព្រះរាជានៃរដ្ឋខ្មែរតូចមួយ
ដែលស្ថិតនៅភាគខាងជើងនៃដីសណ្ដទន្លេមេគង្គ ។
តាមការសន្មតនៃរាជបល្ល័ង្កគឺជាព្រះបាទជ័យវរ្ម័នទី២ (រ.៨០២-៨៥០) បានសង្កត់លើការរំដោះប្រជាជាតិខ្មែរចេញពីអំណាចរបស់ជ្វា ហើយក៏បានផ្ដើមឡើងនៃអាណាចក្រខ្មែរ ។
អង្គរ
អត្ថបទដើមចម្បង: អាណាចក្រខ្មែរ
សម័យអង្គរ រឺ អាណាចក្រខ្មែរបានបន្តពីដើមសតវត្សទី៩រហូតដល់សតវត្សទី១៥
។ តាមលក្ខណៈនៃស្នាដៃខាងវប្បធ៌ម និងមហាអំណាចខាងនយោបាយ
នេះគឺជាយុគមាសនៃអរិយធ៌មខ្មែរ ។ ទីក្រុងដែលសំបូរដោយប្រាសាទនៅតំបន់អង្គរ
បានតាំងនៅក្បែរទីរួមខេត្តសៀមរាបនាសម័យទំនើបនេះ
គឺវិមានដែលបន្តនូវកិត្យានុភាពនៃអ្នកស្នងរាជ្យបន្តបន្ទាប់
ពីព្រះបាទជ័យវរ្ម័នទី២ ។ (ទោះបីជាពួកខ្មែរក្រហម
ជាអ្នកក្រឡេកឃើញនូវប្រវត្តិសាស្ត្រ
និងប្រពៃណីកាលពីអតីតរបស់ប្រទេសខ្លួនភាគច្រើនដោយការមិនស្វាគមន៍ក៏ដោយ
ក៏បានសម្របយកប្រាសាទអង្គររចនា លើទង់ជាតិកម្ពុជាប្រជាធិបតេយ្យរបស់ខ្លួនដែរ ។
ក្បូរក្បាច់ស្រដៀងគ្នានេះដែរក៏ឃើញមាននៅលើទង់
នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែរ (PRK) ។
នគរបានស្ថាបនាដោយព្រះបាទជ័យវរ្ម័នទី២ ដែលបានឲឈ្មោះថាកម្ពុជានាសម័យទំនើបនេះ
ជាឈ្មោះរបស់នគរ ។ អំឡុងដើមសតវត្សទីប្រាំបួនមកទល់នឹងពាក់កណ្ដាលសតវត្សទី១៥
គេបានស្គាល់ថាកាំ-ពុ-ចា ដើមឡើយជាឈ្មោះនៃរដ្ឋ/កុលសម្ព័ន្ធមួយនៃឥណ្ឌាដើមខាងជើង ពីអ្វីដែលជាទម្រង់ថ្មីនៃឈ្មោះដែលត្រូវគេយកមកប្រើ ។
ទំនងជានៅឆ្ងាយរវាងព្រះអង្គនិងពួកជ្វាដែលនៅតាមសមុទ្រ
ព្រះបាទជ័យវរ្ម័នទី២ស្ថិតនៅខាងជើងនៃបឹងទន្លេសាប ។
ព្រះអង្គបានកសាងរាជធានីជាច្រើនមុនពេលបង្កើតរាជធានីមួយ នៅហរិហរាល័យ ក្បែររមណីយដ្ឋានមួយដែលសំណង់ស្មុគស្មាញនានានៃអង្គរត្រូវបានសាងសង់ឡើង ។ ឥន្ទ្រវរ្ម័នទី១ (៨៧៧-៨៨៩) បានពង្រីកអំណាចខ្មែរឆ្ងាយមកភាគខាងលិនខ្ពង់រាបគោរាជ
(កូរ៉ាត) នៅក្នុងប្រទេសថៃ
ហើយព្រះអង្គបានចេញរាជបញ្ជាឲមាកការកសាងជលដ្ឋានដ៏ធំ
នៅខាងជើងនៃរាជធានីដើម្បីផ្ដល់នូវ ការបង្ហូរទឹកសំរាប់ការដាំដុះស្រូវលិចទឹក ។
បុត្រារបស់ព្រះអង្គ យសោវរ្ម័នទី១ (៨៨៩-៩០០) បានសាងបារាយណ៍ខាងកើត
(ជលដ្ឋាន រឺ អាងទឹក) ដែលជាភស្តុតាងដែលសេសសល់មកដល់សម័យបច្ចុប្បន្ននេះ ។
ទំនប់របស់វា ដែលប្រហែលជាគេអាចឃើញសព្វថ្ងៃនេះ គឺមានប្រវែងវែងជាង៦គីឡូម៉ែត្រ
និងទទឹង១.៦គីឡូម៉ែត្រ ។ ប្រព័ន្ធប្រឡាយទឹកយ៉ាងខ្វាត់ខ្វែង
និងជលដ្ឋានបានសាងឡើងក្រោមស្នាព្រះហស្ថរបស់ព្រះបាទឥន្ទ្រវរ្ម័នទី១និងអ្នកស្នងរាជ្យបន្តបន្ទាប់ពីព្រះអង្គ
ដែលគឺជាគន្លឹះដល់ភាពរុងរឿងសំរាប់រយៈពេលកន្លះសហវត្សនេះ ។
ដោយអ្នកស្រែចំការមានសេរីភាពពីការពឹងផ្អែកលើខ្យល់មូសុងរដូវ
ដែលមិនអាចពឹងផ្អែកបាន ពួកគាត់បានធ្វើឲមានលទ្ធផលឡើងនូវបដិវត្តន៍បៃតងនៅពេលដំបូង
ដែលផ្ដល់ឲប្រទេសនេះជាមួយស្រូវដ៏ច្រើនលើសលប់ ។ កាធ្លាក់ចុះនៃកម្ពោជ
អំឡុងសតវត្សទី១៣និង១៤
ប្រហែលជាត្រូវបានជំរុញយ៉ាងលឿនដោយការខូចខាតនៃប្រព័ន្ធបង្ហូរទឹក ។
ការវាយលុកពីថៃនិងប្រជាជាតិបរទេសដ៏ទៃ
និងជម្លោះផ្ទៃក្នុងបង្កដោយគូរសត្រូវនៃរាជវង្សបានបង្វែរឲធនធានមនុស្សជាច្រើនពីការថែរក្សាប្រព័ន្ធនេះ
និងធ្វើឲវាធ្លាក់ចុះទ្រុឌទ្រោមបន្តិចម្ដងៗ ។
ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០)
ជាស្ដេចមួយអង្គក្នុងចំណោមព្រះមហាវីរក្សត្រអង្គរ
បានពង្រីកទឹកដីនគររបស់ព្រះអង្គ
នៅក្នុងសង្គ្រាមជ័យជាបន្តបន្ទាប់ប្រឆាំងនឹងនគរចាម្ប៉ានៅភាគកណ្ដាលវៀតណាម
និងអង្គការនយោបាយមនតូចៗមកភាគខាងលិចឆ្ងាយមក ដល់ទន្លេឥរាវតី
(Irrawaddy)នៃភូមា ។ ព្រះអង្គបានបន្ធូរបន្ថយដល់ចំណុះភាពប្រជាជាតិថៃ
ដែលបានធ្វើអន្តោប្រវេសន៍មកកាន់អាស៊ីអាគ្នេយ៍ពីតំបន់យូណាននៃភាគខាងត្បូងប្រទេសចិន
និងបង្កើតឥទ្ធិពលរបស់ទ្រង់លើផ្នែកខាងជើងនៃឧបទ្វីបម៉ាឡេទៀត ។
ការសម្រេចដ៏មហិមាបំផុតរបស់ព្រះអង្គគឺសំណង់
នៃអាគារទីក្រុងចាក់ស្រេះស្មុគស្មាញរបស់ប្រាសាទនៃអង្គរវត្ត ។
មហាគ្រឹះសាសនាដ៏ធំមហិមានៅក្នុងលោក គឺអង្គរវត្តត្រូវបានចាត់ទុកថាជាស្នាដៃ
នៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតតែមួយគត់នៅអាស៊ីអាគ្នេយ៍ ។ យ៉ាងណាក៏ដោយ
ការពង្រីកទឹកដីបានបញ្ឈប់នៅពេល
ដែលព្រះបាទសូរ្យវរ្ម័នទី២ត្រូវសុគតក្នុងសមរភូមិដោយកិច្ចខិតខំដើម្បីលុកចូលដាយវៀត ។ ជាមួយនិងការឧបត្ថម្ភរបស់ដាយវៀត ពួកចាម ក៏បានរុញច្រានខ្មែរយ៉ាងលឿនចេញពីទឹកដីចាម្ប៉ា
។ រជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី២ គឺមិនបានគាប់ល្អសោះ
ក្រោយមកទៀតបន្តដោយភាពចលាចលរាជវង្សសាបសិបឆ្នាំ
និងការលុកលុយសងសឹកដោយចាមជិតខាង
ដែលជាអ្នកបំផ្លិចបំផ្លាញទីក្រុងអង្គរនៅក្នុងឆ្នាំ១១៧៧ ។
ពួកចាមនៅទីបំផុតត្រូវបានរុញច្រានចេញដោយព្រះបាទជ័យវរ្ម័នទី៧ ដែលក្នុងរជ្ជកាលរបស់ទ្រង់ (១១៨១-រ.១២១៨)បានកត់សំគាល់ឃើញនូវចំនុចកំពូលនៃអំណាចរបស់កម្ពុជា
។ មិនដូចរាជ្យស្ដេចពីមុនទ្រង់ទេ ដែលជាអ្នកគោរពលើលទ្ធិទេវរាជបែបព្រហ្មញ្ញ
ព្រះបាទជ័យវរ្ម័នទី៧គឺជាអ្នកទំនុកបំរុងយ៉ាងក្លៀវក្លា
លើព្រះពុទ្ធសាសនាមហាយាន ។ ដោយឆ្លាក់ខ្លួនព្រះអង្គជាពោធិសត្វ ព្រះអង្គបានដាក់បញ្ចូលនូវភាពមមាញឹក នៃសកម្មភាពសំណង់ដែលរួមបញ្ចូលសំណង់ដ៏ស្មុគស្មាញនៃអង្គរធំ និងបាយ័ន
ជាប្រាសាទមួយដែលគួរឲកត់សំគាល់ប៉មថ្មជាច្រើន
របស់ប្រាសាទបានពិព៌ណនាអំពីព្រះភក្ត្រនៃព្រះពុទ្ធ ទេវ និងព្រះរាជា ។
ទ្រង់ក៏បានសាងដែរនូវសាលាឆទាន២០០
និងមន្ទីរពេទ្យទូទាំងព្រះរាជាណាចក្ររបស់ព្រះអង្គ ។
ដូចព្រះចៅអធិរាជរ៉ូម៉ាំងដែរ
ព្រះអង្គបានថែរក្សាទុកនូវប្រព័ន្ធផ្លូវរវាងរាជធានី
និងទីរួមខេត្តនានារបស់ព្រះអង្គ ។ តាមរយៈប្រវត្តិវិទូ ចច សឺដិស គ្មានស្ដេចកម្ពុជាផ្សេងៗអះអាងពីការរំកិលថ្មដ៏ច្រើនដូច្នេះទេ ។
ជាញឹកញាប់ គុណភាពសម្រាប់ហេតុផលនៃទំហំ និងសំណង់យ៉ាងលឿន
តាមពេលនោះត្រូវបានសំដែងឲដឹងនូវការព្រួយបារម្ភ
ក៏ប៉ុន្តែបាយ័នបានសង់ឡើងមិនសូវបានល្អសោះ ។
ចម្លាក់បង្ហាញថាសំណង់នៃអង្គរប្រចាំថ្ងៃគឺជាសំណង់ឈើមិនប្លែកគ្នាច្រើន
ពីសំណង់ទាំងនោះដែលបានរកឃើញនៅកម្ពុជាបច្ចុប្បន្ននេះ ។
សំណង់ថ្មដែលគួរឲចាប់អារម្មណ៍គឺមិនត្រូវបានប្រើជាដំណាក់របស់សមាជិក
នៃគ្រួសាររាជវង្សឡើយ ។ ផ្ទុយមកវិញ សំណង់ទាំងនេះគឺផ្ដោតទៅលើលទ្ធិព្រហ្មញ្ញ
និងពុទ្ធសាសនាដែលប្រារព្ធលក្ខណៈអាទិទេព រឺ ភាពជាព្រះពុទ្ធ
នៃមហាក្សត្រនិងព្រះញាតិវង្ស ។
លោកសឺដិសបានឲយោបល់ថាប្រាសាទទាំងនេះមានមុខងារពីរទាំងជាទីសក្ការៈបូជា
និងជាព្រះសុសាន ។ តួយ៉ាង ទ្រង់ទ្រាយរបស់ប្រាសាទទាំងនោះ
គឺឆ្លុះបញ្ចាំងអំពីរចនាសម្ព័ន្ធចក្រវាឡតាមបែបទេវកថាហិណ្ឌូ រឺ ព្រហ្មញ្ញ ។
ជាឧទាហរណ៍ ប្រាង្គទាំងប្រាំនៅចំកណ្ដាលនៃគ្រឹះអង្គរវត្តតំណាងឲកំពូលភ្នំព្រះសុមេរុ
ជាមណ្ឌលនៃចក្រវាឡ កំពែងខាងក្រៅតំណាងឲជួរភ្នំព័ទ្ធជុំវិញចុងបំផុតនៃពិភពលោក
និងគោបុរៈពិព៌ណនាពីមហាសមុទ្រលោកធាតុ ។ ដូចនឹងមហាគ្រឹះបុរាណដ៏ទៃផ្សេងទៀតដែរ
វិមានជាច្រើននៅតំបន់អង្គរបានស្រូបទាញការរក្សាថែទាំ
ទំនុកបំរុងដ៏ធំធេងនៃធនធាន
និងការងារនិងប្រយោជន៍របស់ប្រាសាទនៅតែលាក់បំពួនក្នុងអាថ៍កំបាំងដដែល ។
សង្គមអង្គរគឺប្រកបដោយឋានុក្រមតឹងរឹង ។ ស្ដេចត្រូវបានចាត់ទុកថាជាអាទិទេព
ដែលមានសិទ្ធិទាំងលើដីធ្លីនិងប្រជានុរាស្ត្រព្រះអង្គ ។
បន្តបន្ទាប់ខាងក្រោមព្រះមហាក្សត្រ
និងព្រះញាតិវង្សគឺភាពជាព្រាហ្មណ៍និងវណ្ណៈមន្ត្រីតូចតាច
ដែលពួកគេមានចំនួនប្រហែល៤,០០០នាក់នៅសតវត្សទី១០ ។ បន្ទាប់មកទៀតគឺជនសាមញ្ញ
ជាអ្នកដែលត្រូវទទួលបន្ទុកកិច្ចការកំនែនយ៉ាងធ្ងន់ធ្ងរ (ការងារពលកម្ម) ។
ក៏មានវណ្ណៈទាសករដ៏ច្រើនដែរ ដែលជាអ្នកបានក៏សាងវិមានប្រាសាទនានាជារៀងរហូតមក ។
បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី៧មក
កម្ពុជាបានឈានចូលដល់សម័យនៃការធ្លាក់ចុះដ៏យូរអង្វែង
ដែលបាននាំទៅដល់ការបែកបាក់គ្នានៅទីបំផុត ។
ពួកថៃគឺជាការគំរាមកំហែងមួយកំពុងតែរីកធំឡើងនៅតាមព្រំដែនខាងលិចនៃអាណាចក្រ ។
ការរីករាលដាលនៃពុទ្ធសាសនាថេរវាទ ដែលបានមកដល់កម្ពុជាចេញពីប្រទេសស្រីលង្កាតាមផ្លូវនៃនគរមកខ្លះ បានប្រជែងនឹងព្រហ្មញ្ញសាសនារបស់ស្ដេច (ហិណ្ឌូ) និងលទ្ធិពុទ្ធសាសនាមហាយាន
។ ដោយទេសនានូវការបដិបត្តិតឹងរឹង
និងការជួយខ្លួនឯងតាមរយៈការខិតខំព្យាយាមដោយខ្លួនឯង
ពុទ្ធសាសនាថេរវាទមិនបានផ្ដល់នូវការគាំទ្រដល់លទ្ធិសង្គមមួយគ្រប់គ្រង
ដោយការបង្កើតឡើងដ៏ស្ដុកស្ដម្ភរបស់ព្រះរាជា
ដែលត្រូបានថែរក្សាតាមរយៈទាសភាពដ៏ច្រើនសន្ធឹកសន្ធាប់ពិតមែននោះទេ ។
នៅឆ្នាំ១៣៥៣កងទ័ពថៃមួយទ័ពបានកាន់កាប់អង្គរបាន
។ អង្គរត្រូវបានកាន់កាប់ឡើងវិញដោយខ្មែរ ក៏ប៉ុន្តែសង្គ្រាមនៅតែបន្ត
និងរាជធានីត្រូវបានលួចប្លន់ជាច្រើនលើកច្រើនសារ ។ កំឡុងពេលដូចគ្នានោះ
ទឹកដីខ្មែរភាគខាងជើងនៃព្រំដែនលាវបច្ចុប្បន្ននេះ គឺត្រូវបានបាត់បង់ទៅនគរឡាវលានជាង ។ ក្នុងឆ្នាំ១៤៣១
ពួកថៃបានកាន់កាប់អង្គរធំ ។ តាំងពីពេលនោះមក
តំបន់អង្គរក៏មិនបានដាក់ជារាជធានីម្ដងទៀតទេ
ត្រាតែមកដល់សម័យកាលដ៏ខ្លីមួយនៅក្នុងដំណាក់កាលទីបីនៃសតវត្សទី១៦ ។
កំណត់ត្រានានា
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២១
- ↑ សារ៉ា ល្វីសសេ ខ្រាស: Cambodia, Scholastic, ISBN 0-516-23679-2.
- ↑ ហ្កឺដ អាល់ប្រិចថ៍: Circular Earthwork Krek 52/62: Recent Research of the Prehistory of Cambodia PDF link
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២២-២៥
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ ២៥-២៦
- ↑ ត្រឹង ងារ, ប្រវត្តិសាស្ត្រខ្មែរ ទំព័រ២៦-៣១
ឯកសារយោង
- ប្រវត្ដិសាស្រ្ដខ្មែរ និពន្ធដោយត្រឹង ងា សាស្រ្ដាចារ្យបរិញ្ញាផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
- មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
- ៨ = បែបរៀនសង្គមសិក្សា វិជ្ជាប្រវត្ដិសាស្រ្ដថ្នាក់មធ្យមសិក្សាឆ្នាំទី១ របស់ក្រុមវិជ្ជាការក្រសួងសិក្សាធិការ (ភាសា
ថៃ) បឹងកកព.ស. ២៥១២ គ.ស. ១៩៦៨។
- Adhémard Leclère, le Sdach Kân, Imprimerie coloniale, Saigon,1911
- Henri Russier, Histoire sommaire du royaume du Cambodge des origines à nos jours (broch-ure ronéotypé 1929?
- Adhémard leclère, ke Sdach Kân, Imprimerie coloniale, Saigon 1911
- Lê Thanh Khôi,Histoire del l'Asie du Sud - est PUF. Que sais-je? Paris, 1959
- ១៦ = ពង្សាវតារប្រទេសលាវ គឺក្រុងហ្លួងព្រះបាង ក្រុងវៀងចន្ទ ក្រុងជូន និងក្រុងចំប៉ាសាក់ ជាភាសាលាវ វៀង
ចន្ទ គ.ស. ១៩៦៧។ Annales de Laos-Luang Prabang- vein tiane Tranninh et
Bassac, Publiées la 22e année du régne de S.M. Sisavang Vong du Luang
Prabang.1926
ប្រវត្ដិសាស្ដ្រខ្មែរ ភាគរឿងព្រេងនិទាន

រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************

រស់ ចន្ត្រាបុត្រ
បណ្ឌិតវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាល័យ បារីស៍ទី១០ អតីតសាស្ត្រាចារ្យ ទស្សនវិជ្ជា ភ្នំពេញ
**********************************************
សេចក្ដីផ្ដើម
ក្នុងបញ្ហាប្រវត្ដិសាស្រ្ដខ្មែរ
យើងកត់សំគាល់ឃើញមានប្រវត្ដិសាស្រ្ដពីរប្រភេទ
ដែលផ្នែកដើមមានលក្ខណខុសប្លែកអំពីគ្នា គឺប្រវត្ដិសាស្រ្ដមួយ
ដែលសិក្សាស្រាវជ្រាវដោយអ្នកប្រាជ្ញ និង សាស្រ្ដាចារ្យបារាំង និង
ប្រវត្ដិសាស្រ្ដមួយទៀតដែលចងចាំរត់មាត់ និទានពីមាត់មួយទៅមាត់មួយ
ពីជំនាន់មួយទៅជំនាន់មួយ ហើយដែលចេះតែបន្ដរៀងរហូត
ពីអតីតកាលមកដល់សព្វថ្ងៃ។
ប្រវត្ដិសាស្រ្ដខ្មែរទាំងពីរប្រភេទ មានលក្ខណមិនដូចគ្នានៅត្រង់ភាគដើម
គឺចាប់ពីសម័យកកើតស្រុកខ្មែរ រហូតមកដល់សម័យអង្គរ ក្នុងអំលុងនេះ
អ្នកប្រាជ្ញស្រាវជ្រាវបារាំង បានសំអាងទៅលើសិលាចារិកអង្គរផ្សេងៗ
ចំនួនប្រមាណជា១១៥០
ដើម្បីរៀបចំចងក្រងសរសេរនិពន្ធប្រវត្ដិសាស្រ្ដខ្មែរ។
ចំណែកឯពង្សាវតារខ្មែរវិញ ដែលតំកល់ទុកនៅតាមវត្ដអារាម ឬនៅក្នុងវាំង
ជាឯកសារមួយដែលគេបានចាប់ផ្ដើមសរសេរកត់ត្រាក្នុងសត្ដវត្សទី១៨
ដោយផ្អែកទៅលើការចងចាំ និងការនិទានតៗគ្នាតែប៉ុណ្ណោះ។
ប៉ុន្ដែពង្សាវតារទាំងពីរ ចាប់មានលំនាំប្រហាក់ប្រហែលដូចគ្នាវិញ ចាប់ផ្ដើមពីព្រះបាទពញាយ៉ាតទៅ ពីព្រោះដោយគ្មានឯកសារអ្វីផ្សេងទៀតជាសំអាង អ្នកសិក្សាស្រាវជ្រាវបរទេសទាំងនេះ ក៏បាននាំគ្នាអនុលោម យកឯកសារពង្សាវតារខ្មែរមកធ្វើជាមូលដ្ឋានសិក្សាស្រាវជ្រាវវិញ។
ឯការសិក្សាស្រាវជ្រាវរបស់យើងនៅក្នុងស្នាដៃនេះ គឺផ្អែកទាំងស្រុងទៅលើឯកសារពង្សាវតារខ្មែរផ្សេងៗ និងឯកសារបរទេសមួយចំនួន ដែលយើងអាចរកឃើញ មានសេសសល់រហូតមកដល់សព្វថ្ងៃ ដូច្នេះចំណោទដ៏ធំដែលចោទមកលើកអ្នកសិក្សាស្រាវជ្រាវ ប្រវត្ដិសាស្រ្ដខ្មែរនោះ គឺស្ថិតនៅត្រង់សំនួរថា តើឯកសារប្រវត្ដិសាស្រ្ដខ្មែរ មានលក្ខណត្រឹមត្រូវពិតប្រាកដនិយម និងជាវិទ្យាសាស្រ្ដដែរឬទេ?
ប៉ុន្ដែពង្សាវតារទាំងពីរ ចាប់មានលំនាំប្រហាក់ប្រហែលដូចគ្នាវិញ ចាប់ផ្ដើមពីព្រះបាទពញាយ៉ាតទៅ ពីព្រោះដោយគ្មានឯកសារអ្វីផ្សេងទៀតជាសំអាង អ្នកសិក្សាស្រាវជ្រាវបរទេសទាំងនេះ ក៏បាននាំគ្នាអនុលោម យកឯកសារពង្សាវតារខ្មែរមកធ្វើជាមូលដ្ឋានសិក្សាស្រាវជ្រាវវិញ។
ឯការសិក្សាស្រាវជ្រាវរបស់យើងនៅក្នុងស្នាដៃនេះ គឺផ្អែកទាំងស្រុងទៅលើឯកសារពង្សាវតារខ្មែរផ្សេងៗ និងឯកសារបរទេសមួយចំនួន ដែលយើងអាចរកឃើញ មានសេសសល់រហូតមកដល់សព្វថ្ងៃ ដូច្នេះចំណោទដ៏ធំដែលចោទមកលើកអ្នកសិក្សាស្រាវជ្រាវ ប្រវត្ដិសាស្រ្ដខ្មែរនោះ គឺស្ថិតនៅត្រង់សំនួរថា តើឯកសារប្រវត្ដិសាស្រ្ដខ្មែរ មានលក្ខណត្រឹមត្រូវពិតប្រាកដនិយម និងជាវិទ្យាសាស្រ្ដដែរឬទេ?
អ្នកស្រាវជ្រាវបរទេសដែលតែងទិតៀន យល់ និងមានជំនឿថា ខ្មែរមិនចូលចិត្ដកត់ត្រា
ឬសរសេរចារឯកសារ ចំណេះវិជ្ជាទុកបន្ដក្មេងជំនាន់ក្រោយទេ។
គេយល់ថា ខ្មែរនិយមតែនាំគ្នារៀនចងចាំរត់មាត់
ហើយបង្ហាត់បង្រៀនគ្នាពីជំនាន់មួយទៅជំនាន់មួយតាមតែមាត់
និងការចងចាំប៉ុណ្ណោះ
តែបើយើងពិនិត្យការវិវត្ដន៍របស់ប្រវត្ដិសាស្រ្ដខ្មែរ
អោយបានជិតស្និទ្ធិល្អិតបន្ដិចនោះ យើងនឹងយល់ឃើញថា
ខ្មែរក្នុងសម័យមហានគរ
និយមចារឆ្លាក់អក្សរពាក្យបណ្ដាំ ព្រឹត្ដិការណ៍និងប្រវត្ដិផ្សេងៗ
នៅលើផ្ទាំងតាមប្រាង្គប្រាសាទនានា។ បុព្វបុរសខ្មែរ
មិនបានសរសេរលើក្រដាស
លើសំពត់ លើឈើ ឬលើស្បែកសត្វទេ ពីព្រោះគេយល់ថា
ឯកសារប្រភេទដែលចារឆ្លាក់ដៅនៅលើថ្មដា
អាចរក្សាទុកបានយឺនយូរច្រើនសត្ដវត្ស មិនងាយរលុប
ហើយក៏មិនងាយអន្ដរាយបាត់បង់ស្រួលៗដែរ។ ម្យ៉ាងវិញមួយទៀត សិលាចារិកទាំងនេះ
ដែលផ្សំទៅដោយប្រាសាទតូចធំក៏ជាសក្ខីភាពភ័ស្ដុតាងជាក់ស្ដែង
បញ្ជាក់អំពីមហិទ្ធិរិទ្ធអានុភាពខ្លាំងពូកែក្លាហាន
មានប្រាជ្ញាភ្លឺថ្លាមុតមាំ
និងស្គាល់តែសេចក្ដីថ្លៃថ្នូរថ្កុំថ្កើង
តែថ្ងៃដែលខ្មែរលែងមានធម៌ក្នុងខ្លួន ខ្មែរត្រូវបែកបាក់រត់ខ្ចាត់ខ្ចាយ
ព្រាត់ប្រាសក្រុមគ្រួសារ រងទុក្ខវេទនាស្គាល់
តែភ្លើងសង្គ្រាមធ្វើឃាត កាប់ចាក់បង្ហូរឈាម។ ពីពេលនោះមក
ស្រុកខ្មែរយើងជួបប្រទះតែសង្គ្រាមបង្ហូរឈាមមិនឈប់ឈរ។
សត្រូវណាដែលចូលមកដល់ជាន់ទឹកដីខ្មែរ សត្រូវនោះតែងតែចាប់ខ្មែរ
យកទៅធ្វើជាឈ្លើយ លួចដឹកជញ្ជូនទ្រពសម្បត្ដិ
និងគម្ពីរក្បួនខ្នាតខ្មែរគ្មានសេសសល់។
ដូច្នេះដើម្បីជៀសវាងកុំអោយសត្រូវលួចប្លន់
ឬបំផ្លិចបំផ្លាញក្បួនខ្នាតច្បាប់គម្ពីរ និង វប្បធម៌ជាតិបាន
ខ្មែរយើងគ្មានវិធី ឬមធ្យោបាយអ្វី
ក្រៅអំពីការខំរៀនទន្ទេញចងចាំរត់មាត់
លាក់ទុកក្នុងខួរក្បាល និងចិត្ដអារម្មណ៍ឡើយ នៅទីនេះសត្រូវមិនអាចរកឃើញ
ឬលួចខ្វេះយកបានឡើយ ដើម្បីចែកកេរ្ដិ៍មរតក
បន្ដការចេះដឹងចំណេះវិជ្ជាក្បួនខ្នាតគម្ពីរសិប្បសាស្រ្ដទៅខ្មែរជំនាន់ក្រោយ
បុព្វបុរសខ្មែរត្រូវតែលួចបង្ហាត់បង្រៀន
និងប្រើមធ្យោបាយសាបព្រោះ
បន្ដពីមាត់មួយទៅមាត់មួយ និង ពីជំនាន់មួយទៅជំនាន់មួយ។
ពង្សាវតារខ្មែរ
ប្រវត្ដិ :
ពង្សាវតារខ្មែរត្រូវបានប្រវត្ដិវិទូជាច្រើន បែងចែកជាពីរភាគដាច់គ្នា។ ភាគទី១
ដែលចាប់ផ្ដើមពីរាជ្យព្រះថោងនាងនាគរហូតដល់រាជ្យព្រះនិពា្វនបាទ
ត្រូវគេដាក់ឈ្មោះថា «ភាគរឿងព្រេងនិទាន»
ដែលប្រជាពលរដ្ឋអ្នកស្រុកអ្នកភូមិខ្មែរតែងតែនិទានពីមាត់មួយទៅមាត់មួយ
បន្ដពីជំនាន់មួយទៅជំនាន់មួយ តរៀងរហូតមក។ ពង្សាវតារខ្មែរ
«ភាគរឿងព្រេងនិទាន»
មាលក្ខណៈជាអច្ឆរិយ និងអស្ចារ្យ ចំណែកភាគ២វិញ
ត្រូវបានចាប់ផ្ដើមពីរាជព្រះមហាក្សត្រព្រះចៅពញាយ៉ាតឬ
ព្រះបរមរាជាធិរាជរាមាធិបតី ឬព្រះបរមរាជាទី១ ក្សត្រខ្មែរទី៣៤
រហូតមកដល់រាជ្យព្រះបាទនរោត្ដម។
ចនួនពង្សាវតារខ្មែរទាំងអស់ ដែលក្រុមអ្នកប្រវត្ដិវិទូ
បានស្រាវជ្រាវប្រមូលរកឃើញ មានប្រមាណជា៤០មុខខុសគ្នា
ដែលគេអាចចែកចេញបានជាប្រាំបីប្រភេទ
ប្រភេទពង្សាវតារទាំង៨ ប្រភេទបានវិវត្ដន៍ជាហូរហែពី គ.ស.១៧៩៦
ក្រោមរាជ្យក្សត្រខ្មែរ
ព្រះបាទអង្គអេងដើម្បីបញ្ជូនយកទៅថ្វាយស្ដេចសៀមព្រះរាមាទី១
ឬព្រះពុទ្ធយ៉តចុល្លាលោក ពង្សាវតារនេះត្រូវមានបកប្រែជាភាសាសៀម
ហើយត្រូវបានគេតំកល់ទុកនៅប្រទេសសៀម
តែច្បាប់ដើមជាភាសាខ្មែរគេពុំទាន់បានរកឃើញទេ។
ពង្សាវតារខ្មែរ សរសេរជាភាសាខ្មែរ ដែលគេរកឃើញ និងបានស្គាល់ជាដំបូង
ជាស្នាដៃរបស់អ្នកអក្សរសាស្រ្ដខ្មែរព្រះឃ្លាំងនង ដែលនិពន្ធក្នុង
គ.ស.១៨១៨ ព្រះឃ្លាំងនង កាលនោះបានទទួលបង្គាប់បញ្ជាពីព្រះមហាក្សត្រ
ព្រះឧទ័យរាជាអោយរៀបចំកត់ត្រាព្រះរាជពង្សាវតារ
គឺប្រវត្ដិព្រះមហាក្សត្រខ្មែរទាំងប៉ុន្មាន
ដែលបានសោយរាជសម្បត្ដិនៅប្រទេ សកម្ពុជា។
ម្យ៉ាងវិញទៀតពង្សាវតារខ្មែរដែលរៀបចំសរសេរក្នុងចន្លោះឆ្នាំ១៨១៨ ១៩០៣
មានបែបផែនខ្លីៗ ដូចជាសេចក្ដីសង្ខេប
ដែលបានត្រឹមតែកត់ត្រាចំណាំរាជ្យស្ដេចនីមួយៗតែប៉ុណ្ណោះ
បន្ទាប់មកក្នុងគ.ស.១៨៦៩ ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្ដម
បានបញ្ជាអោយរៀបចំសរសេរពង្សាវតារខ្មែរជាថ្មី
ពង្សាវតារនេះឈ្មោះថា ពង្សាវតារវត្ដកោកកាក ឬព្រះរាជពង្សាវតារ
ដែលចែកចេញជាពីរភាគធំៗ ភាគទី១ ភាគរឿងព្រេងនិទាន ដែលមានលក្ខណអច្ឆរិយ
និងអស្ចារ្យនិយម (Partie Légendaire ) រីភាគទីពីរវិញ ត្រូវចាត់ទុកជា
ភាគប្រវត្ដិសាស្រ្ដ( Partie historique)
ភាគទាំងពីរត្រូវបានគេនិពន្ធឡើងដាច់អំពីគ្នា។ ភាគទី២
ឬភាគប្រវត្ដិសាស្រ្ដបាននិពន្ធចប់មុន។
ក្នុងចំនោមឯកសារទាំងអស់ ដែលទាក់ទងនិងប្រវត្ដិសាស្រ្ដខ្មែរ
មានតែព្រះរាជពង្សាវតារ វត្ដកោកកាក នៅស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាលទេ
ដែលបានរៀបចំកត់ត្រាចប់ចុងចប់ដើម ត្រឹមត្រូវជាងគេ។ អ្នកនិពន្ធទី១
នៃភាគ១ ដែលគេបានស្គាល់ឈ្មោះនោះគឺ សម្ដេចព្រះសុគន្ធប៉ាន់(1)
សម្ដេចព្រះសុគន្ធប៉ាន់ ជាសម្ដេចសង្ឃដែលបានទៅសិក្សានៅប្រទេសសៀម
ហើយនាំព្រះពុទ្ធសាសនាផ្នែកនិកាយធម្មយុត្ដិ ចូលមកប្រទេសកម្ពុជា។
កាលនោះ អភិបាលបារាំង ប្រចាំនៅកូសាំងស៊ីន ឈ្មោះ លើមារ ដឺវីលេស៍ (Le Myre de
Viles) បានស្នើសុំព្រះមហាក្សត្រព្រះបាទនរោត្ដម អោយប្រគល់
ព្រះរាជពង្សាវតារខ្មែរ ទាំងពីរភាគរបស់សម្ដេចប៉ាន់ ទៅលោកអេជែន អៃម៉ូនិញេ
(Etienne Aymonier) ដើម្បីយកមកបកប្រែជាភាសាបារាំង។
បន្ទាប់មកក្នុង គ.ស.១៨៧៨ ស្នាដៃនេះត្រូវបានព្រះអង្គម្ចាស់នព្វរត(2)
បុត្រព្រះបាទអង្គឌួង លើកយកមកកែលំអបន្ថែម
អោយបានក្បោះក្បាយតទៅទៀត។
គ្រាជាមួយគ្នានេះដែរព្រះបាទនរោត្ដម ក៏បានរៀបចំបង្កើតអោយមានគណកម្មការមួយថ្មីទៀត សំរាប់តាក់តែងពង្សាវតារខ្មែរ
គណកម្មការនេះត្រូវបានដឹកនាំដោយព្រះមហាសង្ឃរាជទៀង(3)សម្ដេចសុគន្ធប៉ាន់
ក៏បានចូលរួមក្នុងគណកម្មការនេះដែរ
ក្នុងឋានៈជាសមាជិក ស្នាដៃប្រវត្ដិសាស្រ្ដនៃគណកម្មការនេះ
ត្រូវបាននិពន្ធចប់សព្វគ្រប់ នៅក្នុង គ.ស ១៨៩៤-១៨៩៥ ហើយមានចំណងជើងថា
«ព្រះរាជពង្សាវតារព្រះមហាក្សត្រសោយរាជក្នុងក្រុងកម្ពុជាធិបតី»
តែព្រះបាទនរោត្ដមមិនបានពេញចិត្ដ និងពង្សាវតារថ្មីនេះទេ។
ក្រោយមក ចាប់ពី គ.ស.១៩០៣ គេអាចកត់សំគាល់ឃើញមានពង្សាវតារខ្មែរជាច្រើនទៀត
ដែលមានលំនាំរៀបចំតាក់តែងនិពន្ធ និងមានសាច់រឿងប្រហាក់ប្រហែលគ្នា
តែមានកាលបរិច្ឆេត កំណត់ពេលវេលា ច្របូកច្របល់ មិនស៊ីសង្វាក់គ្នាឡើយ។
គេអាចសន្និដ្ឋានបានថា វិធីតាក់តែងនិពន្ធចាប់ផ្ដើមមានបែបផែន
ចែកជាឃ្លា
ជាប្រយោគ ជាវគ្គហើយ មានក្បួនខ្នាតស្រួលអាន ស្រួលស្ដាប់
ប្រសើរល្អជាងធម្មតាមួយផ្នែកទៀត អ្នកនិពន្ធបានបន្ថែម
នូវអត្ថន័យជាច្រើន
ផ្សេងទៀតក្នុងការអធិប្បាយពណ៌នា ដែលធ្វើអោយសាច់រឿងពីរោះរស់រវើក។
ថ្ងៃ ២៧ មិនា គ.ស ១៩០៣ ព្រះបាទនរោត្ដមបានបញ្ជាអោយ ឧកញាវាំងជួន រៀបចំគណកម្មការថ្មីមួយទៀត
ដើម្បីសរសេរព្រះរាជពង្សាវតារខ្មែរជាថ្មីម្ដងទៀត សមាសសភាពសមាជិកគណកម្មការថ្មីនេះ មានជាអាទិគឺ៖
- ឧកញាវាំងជួន ប្រធាន
- ឧកញាហោរាទិព្វនៃយនេត្រដុង
- ឧកញាចក្រីអាំ
- ហ្លួងពេជ្រសុរិយាមាស
- ម៉ឺនសរភ័ក្ដីណុប
- ឧកញាអិស្សរអក្ខរារស់
- ឧកញាអក្ខរាចិន្ដាច័ន្ទ។
ព្រះរាជពង្សាវតារតាក់តែងមិនទាន់បានចប់ផង ព្រះបាទនរោត្ដម ក៏ចូលទីវង្គតទៅនៅថ្ងៃ ១០
កើតខែពិសាខ ឆ្នាំរោង ត្រូវជាថ្ងៃ ២៤ មេសា គ.ស១៩០៤ គ្រានោះ គណកម្មការព្រះរាជពង្សាវតារក៏ត្រូវបញ្ឈប់សកម្មភាពដែរ។
ព្រះបានទស៊ីសុវត្ដិ ត្រូវបានឡើងសោយរាជសម្បត្ដិប្រទេសកម្ពុជា
បន្ដពីព្រះបាទនរោត្ដម។
ព្រះអង្គបានបង្គាប់បញ្ជាអោយរៀបចំគណកម្មការថ្មីមួយទៀត
ដើម្បីធ្វើកិច្ចការដដែល តអំពីគណកម្មការចាស់ គណកម្មការថ្មីបានចាត់តាំង៖
- ឧកញាវង្សាអគ្គរាជឌុច
- ឧកញាប្រាជ្ញធិបតីប៉ែន
- ព្រះអក្ខរាលេខាណុប
អោយទទួលភារកិច្ច រៀបចំពង្សាវតារខ្មែរទៅតាមឯកសារ
ដែលធ្លាប់បាននិពន្ធដោយព្រះបាទអង្គឌួង។ ក្នុង គ.ស១៩២៨ ព្រះបាទមុនីវង្ស
ដែលត្រូវបានឡើងសោយរាជ្យសម្បត្ដិ បន្ដពីព្រះបាទស៊ីសុវត្ដិ
បានផ្ញើសារមួយ ចុះលេខ១៥៨ថ្ងៃ២០ តុលា ទៅជូនអាជ្ញាធរបារាំងប្រចាំកម្ពុជា
ស្នើសុំបោះពុម្ពផ្សព្វផ្សាយព្រះរាជពង្សាវតារក្រុងកម្ពុជាធិបតី
ដែលរៀបចំដោយគណកម្មការផ្សេងមួយទៀត
គណកម្មការនេះស្ថិតនៅក្រោមអធិបតីភាពរបស់សម្ដេចវាំងជួន។
អាជ្ញាធរអានានិគមបារាំង ក៏យល់ព្រម ទៅតាមសំណើរព្រះមហាក្សត្រ
ក្នុងសំបុត្រតបមួយលេខ២៨០ ចុះថ្ងៃទី១៣ វិច្ឆកា គ.ស១៩២៨។
គ្រានោះគណកម្មការថ្មីមួយទៀត ត្រូវបានតែងតាំងឡើង
ដើម្បីទទួលភារកិច្ចផ្នែកបោះពុម្ពផ្សាយ។
- លោកអេហ្វ លាវិត (F Lavit) អភិបាលជាន់ខ្ពស់បារាំងប្រចាំនៅកម្ពុជា (Resident Supérieur)
- សម្ដេចចៅហ្វាវាំងវរៈវង្សជ័យជួន
- សម្ដេចចក្រីកុញ្ជរធិបតីឧត្ដមក្រុងពាហុពេជប៉ុន រដ្ឋមន្រ្ដីក្រសួងការពារជាតិ និង អប់រំជាតិ
- ព្រះអម្ចាស់ ស៊ីសុវត្ដសុផានុវង្ស រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និង វប្បធម៌
- ឧកញាយោមរាជ ជា រដ្នមន្រ្ដីក្រសួងយុត្ដិធម៌
- ព្រះអម្ចាស់នរោត្ដមសុរាម្រិត រដ្ឋមន្ដ្រីក្រសួងនាវាចរ កសិកម្ម សិប្បកម្ម និង សេដ្ឋកិច្ច
- ឧកញាប្រាជ្ញធិបតី យីន ចាងហ្វាងពង្សាវតារ។
ក្នុងឆ្នាំ១៩៦៦ គេបានយករាជ្យ ព្រះបាទនរោត្ដមស៊ីហនុ និង
ព្រះបាទនរោត្ដមសុរាម្រិតមកដាក់បញ្ចូលបន្ថែម
ក្នុងរាជពង្សាវតារសម្ដេចវាំងជួន ទៀត។
ក្រៅពីពង្សាវតារដែលយើងទើបតែលើកយកមកអធិប្បាយខាងលើ យើងអាចកត់សំគាល់ឃើញ
មានពង្សាវតារជាច្រើនទៀត
ដែលបុព្វបុរសយើងបានតំកល់ទុកនៅតាមវត្ដអារាម
គឺដូចជាមានពង្សាវតារវត្ដទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ដែលបានរៀបរាប់
និងនិពន្ធដោយព្រះភិក្ខុហាស់ស៊ុក(4) ពង្សាវតារវត្ដសំបុក
ពង្សាវតារវត្ដកំពង់ត្រលាច
ខេត្ដកំពុងឆ្នាំង ដែលត្រូវបានលោកអេងស៊ុត
យកមកចងក្រងបោះពុម្ពផ្សាយតាមចំណងជើង «ឯកសារមហាបុរសខ្មែរ»(៥)
ពង្សាវតារវត្ដសត្បូ និងពង្សាវតារវត្ដព្រែកតាមាក់
ក្នុងខេត្ដកណ្ដាលជាដើម៘
ពង្សាវតារខ្មែរមួយចំនួនទៀត ត្រូវបានអ្នកស្រាវជ្រាវបារាំង
ប្រមូលយកមកតំកល់ទុកនៅប្រទេសបារាំង។
គឺមាននៅបណ្ណាល័យជាតិសាលាបារាំងចុងបូព៌ា (Ecole française
d'Extrême-Orient) សង្គមអាស៊ី
(Société Asia-tique) ក្រុមផ្សាយដំណឹងល្អ សាសនាព្រះយេស៊ូនៅបរទេស
(Société des Missons Etrangères de Paris) និង បណ្ណាល័យនៃទីក្រុង
អាលង់សុង៦) (Alençon)។
ការសិក្សាវិភាគ
ពង្សាវតារខ្មែរទាំងនេះ ត្រូវបានអ្នកប្រាជ្ញអ្នកស្រាវជ្រាវបារាំង និង
បរទេសមិនសូវយកចិត្ដទុកដាក់ អោយតំលៃប៉ុន្មានទេ ជាពិសេសចំពោះភាគដើម
ឬភាគរឿងព្រេងនិទាន ពីព្រោះគេយល់ និងមានជំនឿថា គ្មានសាក្ខីភាពជាក់ស្ដែង
ហើយឯកសារទាំងនោះ ក៏គ្មានលក្ខណៈអ្វីជាវិទ្យាសាស្រ្ដដែរ
គេយល់ថាប្រវត្ដិទាំងនេះ រៀបរាប់តែរឿងព្រេងនិទាន
ដែលពោរពេញទៅដោយភាពអស្ចារ្យ និងអច្ឆរិយនិយម ប្រាសចាកភាពប្រាកដនិយម។
ជនបរទេស ដែលយល់ដូច្នេះ មានដូចជាអ្នកប្រវត្ដិវិទូអាមេរិកាំង មាយតែល
ថេអូដ័រ វិគឃរី (Michael Theodor Vickery)
បានចាត់ទុកប្រវត្ដិសាស្រ្ដខ្មែរ
ភាគរឿងព្រេងនិទាន ជារឿងប្រឌិត គ្មានតំលៃជាប្រវត្ដិសាស្រ្ដ ចំណែកភាគផ្សេង
ដែលមានបន្ដមកក៏លោកចាត់ទុកជាមិនសូវត្រឹមត្រូវបានការប៉ុន្មានដែរ។
ប៉ុន្ដែប្រវត្ដិវិទូ និង អ្នកស្រាវជ្រាវខ្មែរ បរទេសមួយចំនួនទៀត
មិនយល់ស្របទៅតាមទស្សនៈនេះទេ ក្នុងចំនោមអ្នកស្រាវជ្រាវខ្មែរយើង
សង្កេតឃើញមានជាអាទិ លោកសាស្រ្ដចារ្យ ត្រឹង ងា លោកសាស្រ្ដចារ្យ ម៉ក់
ភិន ឃិន សុខ ដែលយកចិត្ដទុកដាក់ សំភីក្នុងការសិក្សាស្រាវជ្រាវ
រិះគិតពិចារណា ធ្វើវិភាគរកការពិត អំពីឯកសារប្រវត្ដិសាស្រ្ដខ្មែរ។
លោកសាស្រ្ដចារ្យ ម៉ក់ ភិន និង ឃិន សុខ បានមូលមតិគ្នា
បែងចែកផ្នែកសិក្សាស្រាវជ្រាវ ដើម្បីកុំអោយជាន់គ្នា។ លោក ម៉ក់ ភិន
សិក្សាស្រាវជ្រាវ
ផ្នែករឿងភាគនិទាន និងសម័យក្រោយលង្វែក ១៥៩៤-១៦៧៧) ឯលោកសាស្រ្ដាចារ្យ
ឃិន សុខ វិញ លោកសិក្សាស្រាវជ្រាវផ្នែកចន្លោះសម័យទាំងពីរ
គឺសម័យព្រះបាទព្រះចៅពញាយ៉ាត មកដល់សម័យបែកលង្វែក និង ផ្នែកមួយទៀត
ដែលចាប់ផ្ដើមពី គ.ស ១៧៧៥ ទៅ ១៧៦០។
ស្នាដៃចំបងរបស់សាស្រ្ដាចារ្យទាំងពីររូប ស្ថិតនៅលើការបកប្រែ ពង្សាវតារខ្មែររបស់សម្ដេចវាំងជួន មកជាភាសារបារាំង
ការសិក្សាប្រៀបធៀបឯកសារពង្សាវតារខ្មែរមួយចំនួនតាមគ្រប់ជ្រុងជ្រោយ ការប្រៀបផ្ទឹមជាមួយ នឹង ឯកសារបទេស
ហើយនិងការវិភាគល្អិតល្អន់ស្វែងរកធាតុពិតក្នុងប្រវត្ដិសាស្រ្ដខ្មែរ។
ទស្សនៈអ្នកនិពន្ធ
វិធីសាស្រ្ដនិពន្ធ
ខ្ញុំបានចាប់ផ្ដើមសរសេរ តាក់តែង ចងក្រង និពន្ធស្នាដៃ
«ប្រវត្ដិសាស្រ្ដខ្មែរ» នេះដោយផ្នែកទៅលើ ឯកសារពង្សាវតារខ្មែរ
និងការសិក្សាស្រាវជ្រាវរបស់ប្រវត្ដិវិទូខ្មែរបរទេសមួយចំនួន។
ស្នាដៃនេះ មិនមែនជាការស្រាវជ្រាវ រកឃើញថ្មីនោះទេ
តែខ្ញុំបានផ្លាស់ប្ដូរការសរសេរនិពន្ធ និង
រៀបអត្ថបទអោយមានលក្ខណខុសអំពីធម្មតាដោយប្រើនូវសំយោគ
វិធីច្បិចយកតែអត្ថន័យសំខាន់ៗ ពោលអោយចំ គឺក្នុងន័យ
និងគោលបំណងអោយអ្នកអាន
សិស្សានុសិស្សនិសិត្ស អាចមានលទ្ធភាពងាយស្រួលឆាប់ចាំ ឆាប់យល់ឆាប់ដឹង
និងស្គាល់ប្រវត្ដិសាស្រ្ដខ្មែរ
និងព្រឹត្ដការណ៍ជាតិធំៗជាច្រើនដែលខ្មែរយើងតែងតែលឺចាស់ទុំពី
បរម្យបូរាណនិទានតៗគ្នា
ពីមាត់មួយទៅមាត់មួយ និងជំនាន់មួយទៅជំនាន់មួយ។
ការនិពន្ធសៀវភៅប្រវត្ដិសាស្រ្ដខ្មែរនេះ បានអោយតំលៃ
និងសង្កត់ទាំងស្រុងទៅលើព្រឹត្ដិការណ៍ជាតិ ទៅលើព្រះមហាក្សត្រ
និងទៅលើវរជនខ្មែរ
ឬតួអង្គសំខាន់ដែលមានមុខនាទីពិស្ដារក្នុងបញ្ហាអាយុ
ជីវិតប្រទេសកម្ពុជា។
ដូច្នេះហើយ បានជាខ្ញុំដាក់ចំណងជើងជំពូក ឬវគ្គនិមួយៗ
អោយសក្ដិសមស៊ីស្របទៅតាមព្រឹត្ដិការណ៍
ដោយមិនសំអាងតែទៅលើព្រះរាជ្យមហាក្សត្រឡើយ។
ទោះបីជាខ្ញុំអនុវត្ដវិធីរបៀបនេះក៏ដោយ ក៏ជំពូក និង វគ្គនិមួយៗ
មានការវិវត្ដន៍ប្រទាក់ប្រទងប្រទាញតភ្ជាប់គ្នាជាលំដាប់លំដោយ
ហើយគោរពទៅតាមពេលវេលា
កាលបរិច្ឆេត។ អ្នកអានដែលចាប់ផ្ដើមសិក្សាពីវគ្គដំបូងដល់វគ្គបញ្ចប់
អាចនឹងយល់បានថាកាលបរិច្ឆេតប្រវត្ដិសាស្រ្ដ
និងព្រឹត្ដិការណ៍ទាំងប៉ុន្មាន មានជាប់គ្នាជាបន្ដរដឹក
ម្យ៉ាងវិញមួយទៀត អ្នកអានដែលមានចំងល់
ហើយចង់ដឹងចង់យល់អំពីព្រឹត្ដិការណ៍ណាមួយ ដែលគេតែងតែលឺតាមការនិទាន
អ្នកអាននោះអាចរកឃើញ
អាចយល់បានភ្លាមយ៉ាងឆាប់រហ័ស ដោយមិនចាំបាច់មើលសាដើមឡើយ។
ហេតុដូច្នេះ ដើម្បីសំរួលការងាយយល់ បានជានៅតាមវគ្គខ្លះ
ខ្ញុំមានធ្វើការរំលឹកព្រឹត្ដិការណ៍ខ្លះដែលកើតមានឡើងក្នុងសម័យមុន
ដោយត្រួសៗ។
ចំពោះព្រឹត្ដិការណ៍ទាំងនេះ ខ្ញុំលើកយកតែចំនុច និង
ផ្នែកណាដែលសំខាន់ប៉ុណ្ណោះមកបកស្រាយ និង អធិប្បាយ។
អ្វីដែលវែងអន្លាយជាបន្ទាប់បន្សំ
ដែលមានច្រើននៅក្នុងពង្សាវតារ និង ឯកសារខ្មែរ
ខ្ញុំមិនបានដកស្រង់លើកយកមករៀបរាប់អធិប្បាយ អោយបានក្បោះក្បាយទេ។
ពីព្រោះខ្ញុំមិនចង់អោយអ្នកអាន
មានការធុញទ្រាន់ ឬ មានការយល់ច្រលំ
ច្របូកច្របល់ដែលនាំមកនូវលទ្ធផលផ្ទុយអំពីគោលបំណង
និងទស្សនៈដែលខ្ញុំប៉ង។ គោលបំណងធំរបស់ខ្ញុំ
គឺធ្វើដូចម្ដេចអោយយុវជន និង ពលរដ្ឋខ្មែរធម្មតា
អាចចងចាំយល់ច្បាស់លាស់អំពីប្រវត្ដិសាស្រ្ដខ្មែរ
ឬប្រវត្ដិរបស់ខ្លួនផ្ទាល់ដោយងាយស្រួលជាទីបំផុត។
ចំណែកពាក្យពេជន៍ ឃ្លាឃ្លោងប្រយោគ ក៏វិវត្ដន៍ អនុវត្ដ
និងរៀបចំប្រើទៅតាមទស្សនៈនេះដែរ គឺខុសអំពីពាក្យពេចន៍ប្រយោគ
ដែលធ្លាប់មានប្រើនៅក្នុងពង្សាវតារខ្មែរ។
ដើម្បីជាជំនួយដល់អ្នកអាន ក្នុងការយល់ដឹង និង សំរាប់ពិចារណា
នៅចុងបញ្ចប់ជំពូក ឬ វគ្គនិមួយៗ ខ្ញុំមានធ្វើការកត់សំគាល់ចំណាំ
វែកញែកដកស្រង់យកទស្សនៈមកទុកធ្វើជាមេរៀនសំរាប់កញ្ចក់ឆ្លុះមើលអតីតកាល
បច្ចុប្បន្នកាល និងអនាគតកាល។ ប្រវត្ដិសាស្រ្ដខ្មែរ
ជាពិសេសភាគរឿងព្រេងនិទាន ទោះបីមានលក្ខណៈជាអភូតហេតុ អច្ឆរិយៈ
អស្ចារ្យមិនប្រាកដនិយម មិនគួរអោយជឿក៏ដោយ
ក៏យើងត្រូវតែសំគាល់ដែរថា ប្រវត្ដិទាំងនេះ ព្រឹត្ដិការណ៍ទាំងនេះ
រឿងរ៉ាវទាំងនេះ សុទ្ធតែបានជ្រួតជ្រាបក្នុងឈាមជ័រ ចិត្ដអារម្មណ៍
មនោសញ្ចេតនាខ្មែរគ្រប់ជំនាន់ជាយូរយាលង់អង្វែងណាស់មកហើយ
ប្រវត្ដិសាស្រ្ដខ្មែរ ឬ ពង្សាវតារខ្មែរ ទោះបីជាអ្នកស្រាវជ្រាវ
និងប្រវត្ដិវិទូខ្លះ
មិនបានទទួលស្គាល់អោយតំលៃក៏ដោយ ក៏យើងអាចចាត់ទុកជាមរតក
កេរ្ដិ៍របស់ជីដូនជីតា បុព្វបុរសយើងដែរ។ មិនតែប៉ុណ្ណោះ
នៅក្នុងប្រវត្ដិទាំងនោះ ដូនតាយើងបានលាក់បង្កប់ទុក នូវទ្រឹស្ដី
ទស្សនៈ ច្បាប់គម្ពីរក្បួនខ្នាតវិជ្ជាសីលសាស្រ្ដ និង បន្ដាំជាច្រើន
ដែលអាចជាជំនួយក្នុងការថែរក្សា កសាងការពារទឹកដីជាតិមាតុភូមិ។
កេរ្ដិ៍មរតកខ្មែរ
ប៉ុន្ដែរហូតមកដល់បច្ចុប្បន្ន គេមិនទាន់ស្រាវជ្រាវរកឃើញអាថិកំបាំង
ក្បួនតំរាច្បាប់វិន័យ គ្រាំងគម្ពីរ វិជ្ជាសិល្ប៍សាស្ដ្រ
និងពាក្យបណ្ដាំទូន្មានដែលជាកេរ្ដិ៍មតក
លាក់បង្កប់ទុកមកនោះទេ ក្បួនតំរាច្បាប់វិន័យទ្រឹស្ដី
ច្បាប់គ្រប់គ្រងរៀបចំកសាងជាតិ គឺពិតជាមាន ប្រសិនបើគ្មាន
តើធ្វើដូចម្ដេចឡើយ បុព្វបុរសខ្មែរយើង
លោកនឹងអាចបង្កបង្កើត កសាងរក្សាទឹកដីខ្មែរអោយបានធំទូលំទូលាយ
ចំរុងចំរើនលូតលាស់ថ្កុំថ្កើងសុខសន្ដិភាព
សំបូរណ៌សប្បាយក្សេមក្សាន្ដក្លាយជាមហានរគរ និង ជាមហាអំណាចកើត?
ធ្វើដូចម្ដេច
ដូនតាខ្មែរយើងអាចនឹងកសាងសង់ប្រាង្គប្រាសាទរាប់រយពាន់
ទុកពាសពេញជាភស្ដុតាងកេរ្ដិ៍ដំណែល ក្នុងអាស៊ីភាគអគ្នេយ៍បាន?
ច្បាប់ក្រិត្យក្រម ធម្មវិន័យ ទ្រឹស្ដីនយោបាយ ក្បួនខ្នាត
និងពាក្យបណាំបុព្វបុរសយើង បើយើងសិក្សាត្រិះរិះ
ពិចារនាអោយបានឆ្ងាយបន្ដិចអោយដល់ជំរៅ
ឆ្លងផុតពីអក្សរពាក្យពេចន៍ ដែលយើងមើលឃើញនឹងភ្នែក និង
ស្ដាប់លឺសូរនឹងត្រត្រចៀក នោះយើងអាចកត់សំគាល់ចំណាំជួបប្រទះឃើញមាន
ជាហូរហែក្នុងប្រវត្ដិសាស្រ្ដខ្មែរ៖
១ -បញ្ហាទឹកដី ដែលលាតសន្ធឹងធំធេងអស្ចារ្យ ពីទិសខាងត្បូងទៅទិសខាងជើង
ពីទិសខាងកើត ទៅទិសខាងលិចដោយមានរួមទាំងទឹកដីយួន សៀម ភូមា និង លាវ
ខេត្ដខ័ណ្ឌស្រុកភូមិ ទន្លេស្ទឹង ព្រែក បឹងបួរ
និងដែនទឹកដីខ្មែរត្រូវបានជីដូនជីតាខ្មែរ រំលឹកហើយរំលឹកទៀត
រៀបរាប់អធិប្បាយឥតមានខ្ចោះ ក្នុងឯកសារពង្សាវតារខ្មែរ
ដូចមានក្នុងប្រវត្ដិព្រះបាទបក្សីចាំក្រុង និង ព្រះបាទពញាយ៉ាត
ដែលបានធ្វើដំណើរត្រាច់រង្គត់
កាត់គ្រប់ទិសទីក្នុងទឹកដីខេត្ដខ័ណ្ឌខ្មែរ សិលាចារិកខ្មែរជាច្រើន
ក៏បានកត់ត្រាទុកអំពីទំហំព្រំដែនទឹកដីខ្មែរដែរ ហើយប្រាសាទ
និងសិលាចារិកទាំងនោះ ក៏មានបោះគោលបញ្ចុះសីមា
នៅគ្រប់ទីតំបន់ក្នុងអាស៊ីអគ្នេយ៍ដែរ
ដើម្បីជាភស្ដុតាងបញ្ជាក់ប្រាប់កូនខ្មែរអោយស្គាល់យល់ដឹងលឺ
អំពីកេរ្ដិ៍មរតកទ្រព្យសម្បត្ដិកម្មសិទ្ធរបស់ជាតិខ្លួន។
២ - ទ្រឹស្ដីនយោបាយជាមូលដ្ឋានជាតិដ៏ធំ ដែលអនុញ្ញាតអោយខ្មែរមានកំលាំង
ក្នុងគ្រប់មជ្ឈដ្ឋានក្នុងគ្រប់វិស័យ
ដើម្បីសាងប្រទេសជាតិអោយថ្កុំថ្កើងរុងរឿង
ព្រះមហាក្សត្រអ្នកដឹកនាំជាតិ និងអ្នកប្រាជ្ញខ្មែរក្នុងអតីតកាល
តែងអោយតំលៃលើកបញ្ហានេះ មកចោទជាចំបង
ដូច្នេះហើយបានជានៅតាមសិលាចារិកជាច្រើន
ព្រះមហាក្សត្រខ្មែរធំៗ ដែលមានព្រះនាមល្បីល្បាញ
តែងតែគោរពរំលឹកឧបការគុណបំណាច់របស់ព្រះរាជគ្រូអ្នកប្រាជ្ញទាំងអស់
នោះ។ ពីព្រោះព្រះមហាក្សត្រខ្មែរយល់
និងមានជំនឿជាក់ច្បាស់ថា
បើស្រុកខ្មែរបានធំរុងរឿងខ្លាំងពូកែមានកិត្យានុភាពរន្ទឺទៅគ្រប់
ទិសទី រហូតដល់ប្រទេសចិន មិនមែនដោយសារតែស្ដេចមួយអង្គឯងគត់នោះទេ
គឺដោយសារអ្នកប្រាជ្ញ អ្នកចេះដឹង មានវិជ្ជាខ្ពង់ខ្ពស់
នាម៉ឺនមន្រ្ដី និងប្រជាពលរដ្ឋគ្រប់ៗរូប
ដែលបាននាំគ្នាបន្ដទ្រឹស្ដីនយោបាយប្រាកដនិយម
ដើម្បីកសាងការពារជាតិមាតុភូមិ។
ដើម្បីរំដោះខ្មែរពីអាណានិគមជ្វាកោះស្នាវ៉ា ព្រះបាទជ័យវរ្មនទី២
ដោយមានជំនួយពីអ្នកប្រាជ្ញតូចធំខាងព្រហ្មញ្ញសាសនា
បានរៀបចំនយោបាយថ្មីមួយ
ដែលមានឈ្មោះថា ទេវរាជ (Le Dieu-Roi) ហើយបានប្រកាសឯករាជ្យភាព
នៅភ្នំគូលែនក្នុង គ.ស ៨០២។
ដើម្បីរំដោះខ្មែរចេញពីកណ្ដាប់ដៃនគរចំប៉ា ហើយដើម្បីសំរួលនយោបាយក្នុងនគរ
ព្រះបាទជ័យវរ្ម័នទី៧ បានបង្កើតទ្រឹស្ដីមួយទៀតមកជំនួស
គឺទ្រឹស្ដីពុទ្ធរាជ (Le Buddha-Roi) ព្រះអង្គបានកសាងសង់ប្រសាទជាច្រើន
សំរាប់តំណាងទ្រឹស្ដីនេះ។ ទ្រឹស្ដីនយោយបាយខាងលើ ដែលអ្នកស្រាវជ្រាវ
និងប្រវត្ដិវិទូខ្មែរបរទេស តែងនាំគ្នាយល់ឃើញត្រឹមតែជាជំនឿសាសនា
ផ្ទុយទៅវិញ គឺពិតជាព្រលឹងខ្មែរ ជាឋាមពលដ៏ធំដែលបានជំរុញការកសាង
និងមហិទ្ធិតេជចេស្ដាប្រទេសកម្ពុជា។
តែជោគជ័យប្រសិទ្ធភាពទ្រឹស្ដីនយោបាយរបស់បុព្វបុរសខ្មែរ
ត្រូវការពឹងផ្អែកជាចាំបាច់ទៅលើទ្រឹស្ដីមួយទៀតដែលមានឈ្មោះថា
ទសពិធរាជធម៌
គឺព្រះមហាក្សត្រ
និងអ្នកដឹកនាំជាតិដែលត្រូវយកទ្រឹស្ដីគោលនយោបាយធំៗទៅអនុវត្ដ
ដែលត្រូវគោរពប្រកាន់ធ្វើតាមទ្រឹស្ដីទសពិធរាជធម៌
អោយបានត្រឹមត្រូវខ្ជាប់ខ្ជួនជាទីបំផុត
បើពុំនោះសោតទេទោះបីជាគោលជំហរនយោបាយ គោលបំណង
ផែនការនោះមានលក្ខណៈគុណសម្បត្ដិល្អយ៉ាងដូចម្ដេចក៏ដោយ
ក៏គេមិនអាចធ្វើអោយបានសំរេច ទទួលនូវជោគជ័យដែរ។ ដូច្នេះ
ខ្មែរត្រូវមានទ្រឹស្ដីនយោបាយល្អប្រសើរជាមុនសិន
ទើបខ្មែរអាចរៀបចំស្ថាប័ន និង រចនាសំព័ន្ធ
គ្រប់គ្រងដឹកនាំប្រទេសជាតិជាក្រោយ។
៣ - បញ្ហាគ្រប់គ្រងរៀបចំស្ថាប័នប្រទេសជាតិ
ដែលតែងតែប្រកបទៅដោយភាពល្អប្រសើរត្រឹមត្រូវ មានយុត្ដិធម៌
មានប្រសិទ្ធភាពអាចឆ្លើយតបទៅតាមគ្រប់កាលទេស។
នេះជាគុណសម្បត្ដិ និង លក្ខណរបស់ព្រះមហាក្សត្រ និង អ្នកដឹកនាំជាតិពិតប្រាកដ
ដែលត្រូវមានជាប់ជានិច្ចក្នុងខ្លួនអ្នកដឹកនាំជាតិត្រូវចេះ
រៀបចំច្បាប់ដាក់ស្ថាប័នជាមូលដ្ឋាន
និងជាគ្រិះនគរ ដើម្បីជៀសវាងវិបត្ដិ និង ផលអាក្រក់ទៅថ្ងៃក្រោយ
និងដើម្បីរករូបមន្ដគ្រប់គ្រងរៀបចំនគរអោយបានល្អប្រពៃ
ជាប្រភពនៃសេចក្ដីសុខក្សេមក្សាន្ដរុងរឿងក្នុងសង្គម
ជាបឋមគេត្រូវតែចេះ និងអនុវត្ដទៅតាមគន្លងធម៌ ក្រិត្យក្រមវិន័យ
ដែលចារទុកក្នុងទ្រឹស្ដីទស្សនៈ និងគម្ពីរក្បួនខ្នាត
ទ្រឹស្ដីនិងក្រិត្យវិន័យទាំងនេះ
ក៏បានអធិប្បាយដែរអំពីរបៀបចាត់ចែងរៀបចំគ្រប់គ្រងនគរ
និងជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ
ឧទាហរណ៍មានជាច្រើនដូចជាក្នុងរាជ្យព្រះបាទកេតុមាលា
ក្រោយដែលព្រះកេតុមាលា ត្រូវឆ្គួតវង្វេងដោយអំណាចបុណ្យសក្ដិ
និងស្រីញី ព្រះឥន្រ្ធាធិរាជបានយាងចុះមកពីស្ថានសួគ៌
ដើម្បីជួយរៀបចំស្រុកខ្មែរ អោយមានស្ថាប័នជាតិ
ជាមូលដ្ឋានសំរាប់នគរ ធ្វើអោយមានរបៀបរៀបរយ មានសណ្ដាប់ធ្នាប់
ព្រះឥន្រ្ទព្រះអង្គបានតាំងអាយមានក្រុមប្រឹក្សា ឬរដ្ឋាភិបាល
បើយើងនិយាយទៅតាមភាសាទំនើបថ្មី
ដែលមានសុទ្ធតែអ្នកប្រាជ្ញតូចធំគ្រប់ជាន់ថ្នាក់
អោយមកធ្វើការរួមអមជាមួយ នឹងស្ដេច
គឺក្នុងគោលដៅជួយតំរែតំរង់ណែនាំព្រះមហាក្សត្រ ឬអ្នកដឹកនាំនគរ
កុំអោយដើរខុសគន្លងធម៌ វង្វេងដើរជាន់ចូលផ្លូវអាក្រក់
អបាយមុខបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ គ្មានគិតគូរចាប់អារម្មណ៍
អំពីជោគវាសនាអានាគតប្រជានុរាស្រ្ដ
ហើយគិតតែនាំគ្នាបំរើបំពេញផលប្រយោជន៍ផ្ទាល់ខ្លួន
គ្រួសារវង្សត្រកូល និង បក្សពួកដៃជើង៘និង៘
មិនតែប៉ុណ្ណោះ ដើម្បីងាយស្រួលយល់ អំពីដង្ហើមអាយុជីវិតនគរ ព្រះឥន្រ្ទ និង
ព្រះអានន្ទ បាននាំគ្នារៀបចំអោយមានរបៀបស្ទាបស្ទង់មតិ
ដោយបង្រៀនកំណត់វិធីអោយចេះមើល ចេះយល់អំពីប្រផ្នូលផ្សេងៗ
ដែលកើតមានឡើងក្នុងនគរ ប្រផ្នូលទាំងនេះ ជាសញ្ញាអាចអង្រន់
បញ្ជាក់ស្មារតីព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិ
អោយចេះភ្ញាក់ដឹងខ្លួនទាន់ពេលវេលា
ហើយមិនបណ្ដែតបណ្ដោយខ្លួនអោយលង់លក់ភ្លេចខ្លួនក្នុងសុបិន
ដែលយល់ជឿជាក់គិតឃើញថា «មានតែអញ»ប្រផ្នូលនេះមានន័យថា
បើកើតមានហេតុភេទមិនល្អក្នុងសង្គមនោះគឺការគ្រប់គ្រងរបស់ព្រះមហា
ក្សត្រ
ឬអ្នកនយោបាយមិនបានល្អត្រឹមត្រូវ ទៅតាមគន្លងធម៌ច្បាប់វិន័យនគរ
ជាម្លប់ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ដឡើយ។
ក្នុងខណនោះអ្នកដឹកនាំជាតិ
ត្រូវស្វះស្វែងរកយល់ ត្រូវតែចេះផ្លាស់ប្ដូរស្ថាប័ន របៀបគ្រប់គ្រងរដ្ឋ
អោយទន់ពេលវេលាផ្ទុយទៅវិញ បើគេនៅតែក្រាញមានៈ
មិនព្រមយល់ទទួលស្គាល់ភាពពិតប្រត្យក្សនិយមទេ ព្រះមហាក្សត្រ
និងអ្នកនយោបាយនោះ និងជួបប្រទះគ្រោះថ្នាក់មហន្ដរាយគ្រប់ប្រភេទ
គ្រប់បែបយ៉ាង
ហើយជាមួយគ្នានោះដែរប្រជាជន និងជាតិមាតុភូមិ
ក៏មិនអាចគេចផុតអំពីបាបកម្មដែរ។
នេះគឺជាកំហុសរបស់អ្នកដឹកនាំជាតិ
តែអ្នកដែលត្រូវទទួលកំហុសជំនួសអ្នកធំមានបន្ដាស័ក្ដិនោះគឺ
ប្រជាជនទៅវិញសោះ។
ព្រះមហាក្សត្រខ្មែរព្រះបាទឥន្រ្ទវរ្ម័នទី១
ដោយយល់ឃើញថាគ្រោះថ្នាក់មហន្តរាយមួយចំណែកធំ
ច្រើនតែកើតចេញអំពីការដណ្ដើមរាជ្យគ្នារវាងស្ដេចខ្មែរ
ហើយដើម្បីការពារកុំអោយមានបញ្ហាស្នងរាជ្យ
ចោទក្លាយរាលទៅជាការបែកបាក់សាមគ្គី បង្កបង្កើតជាសង្រ្គាមផ្ទៃក្នុង
ព្រះអង្គបានចាត់ចែង ចាត់តែងកំណត់
ដាក់អោយមានស្ថាប័នក្រិត្យក្រម ក្នុងព្រះរាជវង្សព្រះមហាក្សត្រ
គឺព្រះអង្គបានកំនត់អំពីឋានៈតំណែងរបស់ក្រុមស្ដេច ដែលអាចមានសិទ្ធិ
ឬគ្មានក្នុងករណីដែលត្រូវឡើងសោយរាជសម្បត្ដិ។
៤ - បញ្ហាឆ្គួតវង្វេងនឹងអំណាច ស្រីញី មាសពេជ្រ ប្រាក់កាស
ដែលធ្វើអោយស្រុកទេសធ្លាក់កប់ជ្រៅ ទៅក្នុងជ្រោះមហន្ដរាយ
ដែលនាំមកនៅទុក្ខទោស
ភ័យព្រួយវេទនា ឈឺចុកចាប់ខ្លោចផ្សា
ព្រាត់ប្រាសប្ដីប្រពន្ធឳពុកម្ដាយកូនចៅ បងប្អូន ក្រុមញាតិគ្រួសារ៘ និង ៘
ព្រះកេតុមាលា
មុននឹងបានក្លាយទៅជាព្រះមហាក្សត្រខ្មែរមួយព្រះអង្គដ៏ល្អប្រសើរ
ព្រះអង្គធ្លាប់បានឆ្លងកាត់ប្រភពគ្រោះថ្នាក់នេះដែរ។
ក្នុងសត្ដវត្សទី១៥ បន្ទាប់ពីរាជ្យព្រះចៅពញាយ៉ាត
ព្រះស្រីរាជា ព្រះធម្មរាជា និង ព្រះស្រីសុរិយោទ័យ
ដែលត្រូវជាបងប្អូនបង្កើត និងត្រូវជាក្មួយបង្កើត
បានទាស់ទែងខ្វែងគំនិតគ្នាឈ្លោះប្រកែកប្រទូសរាយ ធ្វើចំបាំងរាំងជល
ដណ្តើមយករាជបល្ល័ង្គ ស្រុកខ្មែរត្រូវបែងចែកជានគរបី
មានស្ដេចបីសោយរាជ្យ ដោយមិនអាចយកជ័យជំនះផ្ដាច់ព្រ័ត្រ
ឡើងសោយរាជ្យម្នាក់ឯង ស្ដេចខ្មែរព្រះធម្មរាជាបានរត់ទៅពឹងសៀម
សុំអោយលើកទ័ពមកជួយធ្វើអន្ដរាគម ការឆ្គួតវង្វេងរបស់ព្រះមហាក្សត្រ
និង អ្នកដឹកនាំខ្មែរ ដែលមិនគិតគូរអំពីអាយុជីវិត ផលប្រយោជន៍ប្រទេសជាតិ
ហើយរត់ទៅរកបរទេសអោយចូលមកជួយ
ជាព្រឹត្ដិការណ៍មួយដែលតែងតែកើតមានជាហូរហែផ្ទូនៗគ្នានៅក្នុងប្រវត្ដិ
សាស្រ្ដខ្មែរ
ពង្សាវតារខ្មែរបានបង្ហាញបញ្ជាក់អោយយើងឃើញយ៉ាងជាក់ច្បាស់ថា
រាជបល្ល័ង្គអំណាច និងការល្មោភលោភលន់នេះហើយ
ដែលជាប្រភពធ្វើអោយទឹកដីខ្មែរ
កេរ្ដិ៍ដំណែលមរតកទ្រព្យសម្បត្ដិខ្មែរ កិត្ដិយសខ្មែរ និង
កិត្យានុភាពខ្មែរ ត្រូវខាតបង់ រលាយរូបបាត់បន្ដិចម្ដងៗ។
៥ - បញ្ហាយុត្ដិធម៌ និងអត់ឱនសណ្ដោស ពីព្រោះការកោងកាចសាហាវយង់ឃ្នង
ឥតធម៌មេត្ដាប្រោសប្រណី ឥតយុត្ដិធម៌ ខ្វះការត្រិះរិះ
ពិចារណាអោយបានត្រឹមត្រូវ
ហើយមើលមិនបានវែងឆ្ងាយ ចំអត្ថប្រយោជន៍ជាតិ និង
ប្រជានុរាស្រ្ដនឹងនាំមកតែក្ដីក្ដៅក្រហាយមិនសប្បាយចិត្ដវិនាសអន្ដរាយ
ហិនហោចខ្លោចផ្សា ព្រាត់ប្រាស
និងទុក្ខព្រួយវេទនាសោកសង្រេងតែប៉ុណ្ណោះ តួអង្គជាក់ស្ដែង
មានជាអាទិក្នុងប្រវត្ដិស្ដេចគំលង់និងស្ដេចពាល
ដោយភាពកោងកាចព្រៃផ្សៃអយុត្ដិធម៌
ស្ដេចគំលង់ត្រូវមានជំងឺឃ្លង់ភ្លើងរហូតដល់ថ្ងៃស្លាប់។
ស្ដេចពាលដែលអាងប្រើអំណាចផ្ដាច់ការ គ្មានវិចារណញ្ញាណ
គ្មានព្រហ្មវិហារធម៌ គ្មានករុណាមេត្ដាធម៌
ហើយមិនគោរពអនុវត្ដទៅតាមច្បាប់ក្រិត្យក្រមវិន័យព្រះមហាក្សត្រត្រូវ
នាម៉ឺនមន្រ្ដីនាគរត់ចោលលែងនៅជួយធ្វើការបំរើនគរ ប្រទេសជាតិ
និងវត្ថុសក្ដិសិទ្ធត្រូវក្ដៅក្រហល់ក្រហាយរំជួលអស់ព្រះធរណីបណ្ដាលអោយ
កើតមានចលាចល អភូតហេតុលិចលង់អស់ប្រទេសកម្ពុជា
នាំមកតែក្ដីវិនាសអន្ដរាយគ្មានសេសសល់។
៦ - បញ្ហាបរទេស ដែលខ្មែរត្រូវតែប្រុងប្រយ័ត្នជានិច្ច ត្រូវតែកុំទុកចិត្ដ
ហើយដែលខ្មែរមិនត្រូវនាំគ្នាទៅដេកដួលផ្ញើវាសនាជាមួយសោះឡើយ
បរទេសមិនដែលស្រលាញ់ខ្មែរជាងខ្មែរទេ ខ្មែរមិនត្រូវចាញ់បោកបរទេសដែរ
ហើយបែរជានាំគ្នាទៅកាប់ចាក់សំលាប់តែប្រជាជនឯង
និងលក់ទឹកដីដូនតាឯងអោយបរទេសនោះឡើយ ព្រឹត្ដិការណ៍ជាច្រើន
ដូចជាប្រវត្ដិពេលខ្មែរបែកអង្គរលើកដំបូងបានលើកបង្ហាញយ៉ាងច្បាស់អំពី
ល្បិចបរទេស
បន្ទាយលង្វែកត្រូវសៀមវាយបែក ដោយស្ដេចខ្មែរទុកចិត្ដចារបុរសសៀម
ដែលបង្កប់បន្លំខ្លួនជាព្រះសង្ឃព្រះរាមាជើងព្រៃត្រូវអស់ព្រះ
ជន្មសុគត
ដោយសាទុកចិត្ដពួកបរទេសអឺរ៉ុប៘ និង ៘ ព្រឹត្ដិការណ៍ទាំងនេះ
កើតឡើងបណ្ដាលមកអំពីស្ដេចខ្មែរ អ្នកកាន់អំណាចខ្មែរ
មិនទុកចិត្ដខ្មែរគ្នាឯង
ហើយបែរជាជឿទុកចិត្ដ លើកតំកើង យកបរទេសជាធំ ដោយឃើញថា គេចេះជាងជាតិឯង។
៧ - បញ្ហាសាមគ្គីភាព ដែលប្រៀនប្រដៅកូនខ្មែរជំនាន់ក្រោយ
អោយចេះរួបរូមកំលាំងគ្នា ហើយចេះខំប្រឹងប្រែងប្រើកំលាំងខ្លួនឯងផ្ទាល់
ដើម្បីកសាងប្រទេសជាតិ
អោយបានរឹងប៉ឹង ខ្លាំងក្លាមាំមួន។
ដោយសារកំលាំងសាមគ្គីភាពព្រះបាទជ័យវរ្ម័នទី២
បានរំដោះទឹកដីខ្មែរអោយមានសេរីភាព ឯករាជភាព
ចេញផុតពីអានានិគមត្រួតត្រារបស់ស្ដេចជ្វាកោះស្នាវ៉ា។
ព្រះបាទជ័យវរ្ម័នទី៧ ដោយពឹងផ្អែកទៅលើទឹកចិត្ដស្នេហា
និងសាមគ្គីជាតិរបស់ប្រជាពលរដ្ឋខ្មែរ
នៅតាមគ្រប់ភូមិស្រុកខេត្ដខ័ណ្ឌ
ព្រះអង្គបានវាយកំចាត់យកជោគជ័យឈ្នះលើកងទ័ពស្ដេចនគរចំប៉ា
ហើយរំដោះមហានគរ និងស្រុកខ្មែរទាំងមូល។
បន្ទាប់មកព្រះអង្គបានទាំងលើកទ័ព
ទៅវាយប្រហារយកនគរចំប៉ាដដែលមកដាក់ចំណុះ បញ្ចូលជាខេត្ដខ្មែរ។
ព្រះបាទពញាយ៉ាតព្រះមហាក្សត្រខ្មែរ
ដោយសារកំលាំងសាមគ្គីភាពរវាងខ្មែរនិងខ្មែរ ព្រះអង្គបានរំដោះមហានគរ
និងប្រទេសជាតិខ្មែរទាំងមូល អោយចេញផុតពីកណ្ដាប់ដៃអាណានិគមសៀម
គឺកត្ដានេះហើយដែលបានជំរុញ
និងកសាងប្រទេសខ្មែរអាយបានរុងរឿងថ្កុំថ្កើងធំទូលំទូលាយ
ជាមហាអំណាចក្នុងសម័យអតីតកាល។
៨ - បញ្ហាអ្នកដឹកនាំគ្រប់គ្រងផែនដី ដែលល្អប្រសើរនិងប្រពៃនោះ
គឺត្រូវចេះជ្រើសរើសរកសហការីល្អៗ
ដែលមានសមត្ថភាពពេញលេញច្បាស់លាល់បរិបូណ៌ត្រឹមត្រូវ
ស្នេហាជាតិអោយចូលមករួមជួយ ធ្វើសហប្រតិបត្ដិការបំរើនគរ និងប្រជាជន
អ្នកដឹកនាំជាតិត្រូវគោរពអនុវត្ដិតាមច្បាប់ធម៌វិន័យប្រពៃណី
សង្គមជាតិ ត្រូវមានយុត្ដិធម៌
ចេះអត់ឱនសណ្តោសប្រោសប្រណី ចេះមើលវែងឆ្ងាយអោយ ផុតចុងច្រមុះចេះអារកាត់
ហើយនិងត្រូវចេះស្វែងរកយល់គ្រប់ហេតុផល គ្រប់ហេតុភេទប្រផ្នូល
ដែលកើតមាននៅក្នុងនគរ អ្វីដែលមានផុះផុលចេញមកសុទ្ធតែមានហេតុផល។
ដូច្នេះគេត្រូវតែសំភី ខំស្រាវជ្រាវរាវរកបុព្វហេតុអោយទាល់តែឃើញ
និងសិក្សាពិចារណារកយល់ ក្នុងទស្សនគោលដៅរក្សាការពារប្រទេសជាតិ
និងប្រជានុរាស្រ្ដ កុំអោយជួបប្រទះនិងភ័យន្ដរាយទាន់
ហើយអ្នកដឹកនាំជាតិដ៏ល្អក៏ត្រូវចេះនាំមកនូវភាពត្រជាក់ត្រជុំ
ចំរុងចំរើនដល់សង្គមជាតិដែរ របៀបរៀបចំ និង
ពាក្យប្រៀនប្រដៅក្នុងន័យខាងលើនេះ
គេឃើញមានជាហូរហែក្នុងពស្សាវតារខ្មែរដែរ
ដូចជាក្នុងប្រវត្ដិសម្ដេចព្រះកុម៉ែរាជ ឬព្រះថោងនាងនាគ
ព្រះទេវង្សអស្ចារ្យ តាព្រហ្មឈ្មួញគោ
ព្រះកេតុមាលា ព្រះបាទបទុមសុរិយាវង្ស ព្រះបាទបក្សីចាំក្រុង
ព្រះបាទជ័យវរ្ម័នទី២ ព្រះបាទយសោវរ្ម័នទី២ ព្រះជ័យវរ្ម័នទី៧
ព្រះបាទពញាយ៉ាត ព្រះបាទអង្គច័ន្ទទី១
ព្រះបាទស្រីសុរិយោពណ៌ និងតាមសិលាចារិកជាច្រើន
ដែលមានសេសសល់រហូតមកដល់បច្ចុប្បន្ន។
ការកសាងជាតិត្រូវស្ថិតនៅជាគោលដៅធំរបស់អ្នកដឹកនាំជាតិ ឧត្ដមគតិ ទស្សន
និងគោលបំណងងធំរបស់ព្រះមហាក្សត្រ ឬអ្នកដឹកនាំនយោបាយ
មិនមែនត្រូវឈប់កំណត់ត្រឹមឈោងដណ្ដើមយកអំណាចបាននោះទេ។
គេត្រូវយកអំណាចតាមផ្លូវច្បាប់នោះមកបំរើប្រយោជន៍ប្រទេសជាតិ
គេត្រូវចោលកន្ទុយភ្នែកមើលអោយបានឆ្ងាយទៅអនាគតកាល
គេត្រូវរៀបចំកសាងស្ថាបនាបច្ចុប្បន្ន សំរាប់អនាគត
ដោយតំរូវអោយសមស្របទៅតាមទស្សនៈស្នេហាជាតិ។
ព្រះមហាក្សត្រខ្មែរសម័យមហានគរ បានជីកបារាយ
ព្រែកអូរជ្រលងទឹកគ្រប់ទិសទីក្នុងប្រទេសដើម្បីកសាងកសិកម្ម
និងសេដ្ឋកិច្ចជាតិ។ ព្រះបាទជ័យវរ្ម័នទី៧
បានកសាងមន្ទីពេទ្យ ផ្ទះសំណាក់
និងផ្លូវថ្នល់គមនាគមន៍ទៅស្រុកភូមិជិតឆ្ងាយនេះយើងមិនរាប់ពីប្រាង្គប្រាសាទ
រាប់រយពាន់ ដែលមានពាសពេញនគរផង
បុព្វបុរសខ្មែរបានផ្សំការកសាងជាតិ ទៅនឹងសាសនា
ទ្រឹស្ដីនយោបាយដើម្បីធ្វើអោយប្រជាជនមានបាន និងនគរមានកិត្យានុភាព
គឺមិនធ្វើត្រឹមតែអោយបរទេសគេទទួលស្គាល់
មានឈ្មោះល្បីល្បាញ
ហើយបណ្ដោយអោយនគរនិងប្រជាជនរងទុក្ខទោសភ័យភិតគ្មានសន្ដិសុខ
ក្រីក្រវេទនានោះទេ។ បើគ្មានការកសាងជាតិ
គ្មានការគិតគូរដោះស្រាយបញ្ហាជីវភាពរាស្រ្ដអោយបានល្អថ្លៃថ្នូរជា
មនុស្សទេនោះ ព្រះមហាក្សត្រអ្នកដឹកនាំនយោបាយ
នឹងក្លាយទៅជាអ្នកល្មោភអំណាចតែប៉ុណ្ណោះ។
បណ្ដាំជាកេរ្ដិ៍មរតករបស់ជីដូនជីតាខ្មែរយើង នៅមានលាក់បង្កប់អាថិកំបាំង
ច្រើនតទៅទៀតមិនមែនមានតែក្នុងពង្សាវតារ
និងប្រវត្ដិសាស្រ្ដខ្មែរប៉ុណ្ណោះនោះទេ។
នៅក្នុងអក្សរសាស្រ្ដ និង រឿងព្រេងនិទានផ្សេងៗ
ក៏យើងអាចពិនិត្យឃើញសាក្ខីភាពទាំងនេះដែរ
គឺជាការជំរុញយើងអោយចេះយកការពិចារណា រកស្គាល់យល់
អាចដឹងលឺអំពីធាតុពិត និងស្ថានភាពប្រាកដនិយមនៃប្រទេសកម្ពុជា នេះជារិសគល់
ជាពូជកំណើតរបស់ខ្មែរ
ប្រសិនបើខ្មែរនាំគ្នាបំផ្លាញកាត់ផ្ដាច់ខ្លួនអោយដាច់អំពីរិសគល់នេះ
នោះដើមឈើខ្មែរ
មែកធាងស្លឹកផ្លែផ្កាខ្មែរក៏ត្រូវងាប់វិនាសអន្ដរាយហិនហោចអស់
ដែរ ការស្គាល់យល់អំពីប្រវត្ដិខ្លួនយ៉ាងជាក់ស្ដែងពិតប្រាកដ
នឹងញ៉ាំងអោយខ្មែរយើងមានព្រលឹងមានស្មារតីជាតិចេះប្រកាន់ខ្លួនជាក់
ស្ដែងពិតប្រាកដ នឹងញ៉ាំងអោយខ្មែរយើងមានព្រលឹង មានស្មារតីជាតិ
ចេះប្រកាន់នូវឥរិយាបថមួយយ៉ាងថ្លៃថ្នូរខ្ជាប់ខ្ជួនម៉ើងម៉ាត់
នៅចំពោះមុខបច្ចុប្បន្នកាលរបស់យើង អោយបានភ្លឺស្វាង
រីកចំរើនសំបូណ៌សប្បាយសុខសាន្ដ
ក្នុងភាពឯករាជ សេរីភាពប្រជាធិបតេយ្យភា
No comments:
Post a Comment